សាលាត្រាជូ

សមាជិកភាព

សមាជិករបស់សមាគមសាលាត្រាជូ រួមមាន៖

១-  សមាជិកស្ថាបនិក គឺជាអ្នកដែលបានផ្តួចផ្តើមបង្កើតសមាគមនេះឡើង

២-  សមាជិកកិត្តិយស គឺជាអ្នកដែលបានចូលរួមផ្តល់ជាគំនិតយោបល់ ជួយជ្រោមជ្រែងដល់សមាគមនេះដើម្បីបានបង្កើត និងដំណើរការដោយមិនគិតអំពីផលប្រយោជន៍ផ្ទាល់ខ្លួន

៣-  សមាជិកសកម្ម គឺជាអ្នកចូលរួមអនុវត្តក្នុងសកម្មភាពរបស់សមាគម ក្នុងនោះមានដូចជា ការពិភាក្សា​ផ្តល់នូវបទពិសោធន៍រាល់កិច្ចការ និងសំណូមពរផ្សេងៗ របស់សមាគម

៤-  សមាជិកគាំទ្រ គឺជាអ្នកដែលផ្តល់នូវប្រភពធនធាន មានដូចជា សម្ភារ ថវិកា និងស្មារតី នៃការគាំទ្រ​ឲ្យសមាគមមានដំណើរការស្របតាមគោលបំណងរបស់ខ្លួន។

លក្ខខ័ណ្ឌនៃសមាជិកភាព

ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ មានសិទ្ធិសុំចូលជាសមាជិករបស់សមាគមបាន។​ រាល់​សមាជិករបស់សមាគមទាំងអស់ត្រូវគោរព និងអនុវត្តទៅតាមច្បាប់នានា លិខិតបទដ្ឋានគតិយុត្តនានា​នៃ​ព្រះរាជាណា​ចក្រកម្ពុជា ព្រមទាំងលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុង និងរាល់សេចក្តីសម្រេចរបស់សមាគម។

ពាក្យស្នើសុំចូលជាសមាជិក

សមាគមសាលាត្រាជូ មានកិត្តិយសសូមគោរពជម្រាបជូនសាធារណៈជន ជាពិសេសសិស្ស និស្សិត បញ្ញវន្ត ក៏ដូចជាអ្នកប្រកបរបរវិជ្ជាជីវៈច្បាប់ និងអ្នកជំនាញពាក់ព័ន្ធទាំងអស់ មេត្តាជ្រាបថាសមាគម បានរៀបចំពាក្យស្នើសុំចូលជាសមាជិកថ្មី ក្នុងគោលបំណងកៀរគរ និងប្រមូលផ្តុំ បង្កើតជាបណ្តាញទំនាក់ទំនងមួយដ៏រឹងមាំមួយ ​(Alumni or Network) ដើម្បីជំរុញការចូលរួមលើកស្ទួយវិស័យនីតិសាស្ត្រនៅកម្ពុជាឱ្យកាន់តែមានការរីកចម្រើនជាលំដាប់។

ការចូលជាសមាជិកនៃសមាគមសាលាត្រាជូ នឹងទទួលបាននូវអត្ថប្រយោជន៍ ដូចជា មានឱកាសចូលរួម បទបង្ហាញ សិក្ខាសិលា វគ្គបណ្តុះបណ្តាលនានា ព្រមទាំង ទទួលបាន នូវអត្ថបទច្បាប់ផ្សេងៗ របស់សមាគម។

សូមចូលរួមទាំងអស់គ្នា ដើម្បីវិស័យច្បាប់នៅកម្ពុជា!!!

សូមទាញយកពាក្យស្មើសុំជា PFD នៅទីនេះ

សម្រាប់ព័ត៌មានលម្អិតសូមទាក់ទង កញ្ញា ពិច ចរិយា តាមរយៈលេខទូរស័ព្ទ ០២៣ ៥៤១៥៨៨៨ ឬតាមរយៈ អាសយដ្ឋានសាលាត្រាជូ ផ្ទះលេខ ៣១C ផ្លូវលេខ ២២២ សង្កាត់ បឹងរាំង ខណ្ឌ ដូនពេញ រាជធានី ភ្នំពេញ ឬតាមរយៈអាសយដ្ឋានអ៊ីម៉ែល៖ traju.infos@gmail.com

 

Instagram