ដំណឹងជ្រើសរើសនិស្សិតកម្មសិក្សា

សមាគមសាលាត្រាជូ គឺជាសមាគមប្រមូលផ្តុំដោយអ្នកច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍការសិក្សា និងការស្រាវជ្រាវផ្នែកនីតិសាស្រ្តនៅកម្ពុជា។ ស្របតាមគោលបំណងខាងលើ សមាគមយើងខ្ញុំ មានកិត្តិយសសូមជម្រាបជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតកម្មសិក្សា ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលមានការតាំងចិត្តខ្ពស់អាចទទួលបានបទពិសោធន៍ការងារក្នុងវិស័យច្បាប់។

១. លក្ខខណ្ឌដាក់ពាក្យ

ដើម្បីដាក់ពាក្យសុំបំពេញកម្មសិក្សានៅសមាគមសាលាត្រាជូ បេក្ខជនត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

២. រយៈពេល និងម៉ោងបំពេញកម្មសិក្សា

កម្មសិក្សាមានរយៈពេលយ៉ាងតិច ៣(បី)ខែ យ៉ាងតិចដោយស្ថិតនៅក្រោមការតាមដាន​​​ និងវាយតម្លៃពីសំណាក់អ្នកដឹកនាំកម្មសិក្សា។ កម្មសិក្សាអាចបន្តជាថ្មីឡើងវិញបាន ​ប្រសិនបើមានការស្នើសុំពីនិស្សិតកម្មសិក្សា និង ការយល់ព្រមពីសមាគម។ និស្សិតកម្មសិក្សាបំពេញកម្មសិក្សាពេញម៉ោងគឺ៥(ប្រាំ)ថ្ងៃក្នុងមួយសប្តាហ៍​ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ពេលព្រឹកពីម៉ោង​៨:០០ ​ដល់ម៉ោង១២:០០ និង/ឬ​ ពេលរសៀលពីម៉ោង១៤:០០ ដល់​ម៉ោង ១៧:០០។

៣. កិច្ចការដែលត្រូវបំពេញ

៤. អត្ថប្រយោជន៍

៥. លក្ខខណ្ឌកម្មសិក្សា

សម្ភារៈ​​ ព្រមទាំងបរិក្ខារដ្ឋបាលចាំបាច់ផ្សេងៗ ត្រូវបានផ្ដល់ជូនដើម្បីសម្រួលកិច្ចការស្រាវជ្រាវ​ ក៏ដូចជាការងាររដ្ឋបាលដទៃទៀត។ បេក្ខជនដែលត្រូវបានជ្រើសរើសឱ្យបំពេញកម្មសិក្សានៅសមាគមសាលាត្រាជូ នឹងមិនទទួលបានប្រាក់កម្រៃ ឬប្រាក់ឧបត្ថម្ភឡើយ។

៦. ឯកសារតម្រូវ

បេក្ខជនដែលមានបំណងដាក់ពាក្យសុំធ្វើកម្មសិក្សានៅសមាគមសាលាត្រាជូ ត្រូវបញ្ជូនមកឱ្យសមាគមសាលាត្រាជូតាមរយៈអ៊ីម៉េល៖ traju.rathabal@gmail.com​ ឬទៅកាន់អាសយដ្ឋាន ផ្ទះលេខ៣១C ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា នូវឯកសារដូចខាងក្រោម៖

៧. កាលបរិច្ឆេទដាក់ពាក្យ និងឈប់ទទួលពាក្យ៖

បេក្ខជន   អាចដាក់ពាក្យស្នើសុំធ្វើកម្មសិក្សា ចាប់ពី ថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៨ (បេក្ខជនត្រូវបានលើកទឹកចិត្តក្នុងការបញ្ចូនពាក្យស្នើសុំ ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន)។ មានតែបេក្ខជន ដែលជាប់វគ្គជម្រុះតាមរយៈការត្រួតពិនិត្យ និងសិក្សាឯកសារដោយសមាគមតែប៉ុណ្ណោះ ដែលត្រូវបានទាក់ទងដើម្បីធ្វើការសម្ភាស។

ចំណាំ៖ មានតែបេក្ខជនដែលជាប់វគ្គជម្រុះតាមរយៈការត្រួតពិនិត្យ និងសិក្សាឯកសារដោយសមាគមតែប៉ុណ្ណោះ ដែលត្រូវបានទាក់ទងដើម្បីធ្វើការសម្ភាស។

Last updated 14 August 2018
បច្ចុប្បន្នភាពចុងក្រោយ ថ្ងៃ ១៤ សីហា ២០១៨

Instagram