សាលាត្រាជូ

អ្នកស្រាវជ្រាវ

English

សមាគមសាលាត្រាជូគឺជាសមាគមប្រមូលផ្តុំដោយអ្នកច្បាប់ជាតិ និងអន្តរជាតិ ក្នុងគោលបំណងរួមចំណែកអភិវឌ្ឍការសិក្សា និងការស្រាវជ្រាវផ្នែកនីតិសាស្រ្តនៅកម្ពុជាឲ្យមានវឌ្ឍនាការជាភិយ្យោភាព។ ស្របតាមគោលបំណងខាងលើ សមាគមបានរៀបចំឱ្យមានកម្មវិធីអ្នកស្រាវជ្រាវសាលាត្រាជូ ដើម្បីផ្ដល់ឱកាសដល់អ្នកស្រាវជ្រាវជាតិ និងអន្តរជាតិ ព្រមទាំងនិស្សិតដែលមានការតាំងចិត្តខ្ពស់ អាចចែករំលែក និងទទួលបានបទពិសោធន៍ខាងផ្នែកស្រាវជ្រាវក្នុងវិស័យច្បាប់។

តួនាទី និងភារកិច្ចរបស់អ្នកស្រាវជ្រាវ

អ្នកស្រាវជ្រាវរបស់សមាគមសាលាត្រាជូមានតួនាទី និងភារកិច្ចដូចខាងក្រោម៖

លក្ខណៈសម្បត្តិរបស់អ្នកស្រាវជ្រាវ

អ្នកស្រាវជ្រាវរបស់សមាគមសាលាត្រាជូបែងចែកជាពីរលំដាប់ គឺអ្នកស្រាវជ្រាវជាន់ខ្ពស់ (លំដាប់១) (Senior Research Fellow) និងអ្នកស្រាវជ្រាវដំបូង (លំដាប់២) (Junior Research Fellow)។ អ្នកស្រាវជ្រាវទាំងពីរលំដាប់ត្រូវមានលក្ខណៈសម្បត្តិដូចខាងក្រោម៖

១. អ្នកស្រាវជ្រាវជាន់ខ្ពស់ (លំដាប់១) (Senior Research Fellow)

២.​ អ្នកស្រាវជ្រាវដំបូង (លំដាប់២)​ (Junior Research Fellow)៖

ឯកសារតម្រូវ

បេក្ខជនដែលមានបំណងដាក់ពាក្យសុំធ្វើជាអ្នកស្រាវជ្រាវនៅសមាគមសាលាត្រាជូ ត្រូវបញ្ជូនមកឱ្យសមាគមសាលាត្រាជូតាមរយៈអ៊ីម៉េល៖ traju.rathabal@gmail.com​ ឬទៅកាន់អាសយដ្ឋាន ផ្ទះលេខ៣១C ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ ប្រទេសកម្ពុជា នូវឯកសារដូចខាងក្រោម៖

កាលបរិច្ឆេទដាក់ពាក្យ និងឈប់ទទួលពាក្យ

បេក្ខជនអាចដាក់ពាក្យស្នើសុំធ្វើអ្នកស្រាវជ្រាវនៅសមាគមសាលាត្រាជូបានគ្រប់ពេលវេលាដោយគ្មានការកំណត់កាលបរិច្ឆេទឈប់ទទួលពាក្យ។

ចំពោះព័ត៌មានលម្អិតសូមទាក់ទង តាមរយៈអ៊ីម៉ែល​ traju.infos@gmail.com​ ឬទៅកាន់អាសយដ្ឋាន ផ្ទះលេខ៣១C ផ្លូវលេខ២២២ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ

Instagram