សូមរីករាយទាំងអស់គ្នាជាមួយនឹងព្រឹត្តិបត្រអេឡិចត្រូនិកស្ដីពីបច្ចុប្បន្នភាពគតិយុត្តកម្ពុជាប្រចាំសប្តាហ៍ លេខ ៣២ សប្តាហ៍ទី០១ ខែមិថុនា ឆ្នាំ២០១៧។សាលាត្រាជូសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះ លោករស់ សុខណារុណ សមាជិកស្ថាបនិកសមាគមសាលាត្រាជូ ដែលបានផ្ដល់កិត្តិយសក្នុងការសរសេរបទវិចារណកថាសម្រាប់សប្តាហ៍នេះ និងមន្ទីរសារការីសេដ្ឋាវិទូ ចំពោះកិច្ចសហការក្នុងការចងក្រងព្រឹត្តិបត្រនេះឡើង។
នាថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៧ លោក ចក សម្បត្តិ សមាជិកស្ថានិកសាលាត្រាជូអញ្ជើញមកធ្វើបទបង្ហាញស្ដីពីអនីតិសង្វាស ដល់កម្មសិក្សាការីនៅសមាគមសាលាត្រាជូ។
សាលាត្រាជូសូមថ្លែងអំណរគុណយ៉ាងជ
នារសៀល ថ្ងៃទី ១២ ខែ កុម្ភៈ ឆ្នាំ ២០១៧លោក Jonathan Douzet អតីតសាស្រ្តាចារ្យផ្នែកភាសាបារាំង សម្រាប់កងទ័ពមួកខៀវកម្ពុជាដើម្បីបម្រើការនៅប្រទេសអាហ្វ្រិក និងបច្ចុប្បន្នជាសាស្រ្តាចារ្យផ្នែកភាសាបារាំងនៅសាកលវិទ្យាល័យទីក្រុង ឆុងឈីង ប្រទេសចិន បានអញ្ជើញធ្វើបទបង្ហាញស្តីពី ការតាក់តែងអត្ថបទ ដល់កម្មសិក្សាការីសមាគមសាលាត្រាជូ។
សាលាត្រាជូសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រ
នាថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ លោក ចក សម្បត្តិ សមាជិកស្ថាបនិកសាលាត្រាជូ អញ្ជើញមកធ្វើបទបង្ហាញស្តីពីបទល្មើសជាក់ស្ដែង ដល់កម្មសិក្សាការីនៅសមាគមសាលាត្រាជូ។
សាលាត្រាជូសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ
នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៧ លោកសារការី ផង់ វិចិត្រ បានអញ្ជើញមកធ្វើបទបង្ហាញស្តីពី «ទ្រឹស្តីនៃការទទួលបន្ទុកហានិភ័យនៅក្នុងនីតិកិច្ចសន្យា» ដល់សិស្ស និស្សិត។
សាលាត្រាជូសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅចំពោះការលះបង់ពេលវេលាដ៏មានតម្លៃនៃ
សមាគមយើងខ្ញុំ មានកិត្តិយសសូមជម្រាបជូនដំណឹងស្ដីពីការជ្រើសរើសនិស្សិតកម្មសិក្សាចំនួន ៥ រូប សម្រាប់ ខែមករា ដល់ ខែមិនា ដើម្បីផ្ដល់ឱកាសដល់និស្សិតដែលមានការតាំងចិត្តខ្ពស់អាចទទួលបានបទពិសោធន៍ការងារក្នុងវិស័យច្បាប់។
លោក ផែ ចេងសេង បច្ចុប្បន្នជានិស្សិតនៃថ្នាក់អនុបណ្ឌិតផ្នែកនីតិសាស្រ្តជំនាញនីតិភូមិបាល និងបេតិកភណ្ឌ ដែលជាថ្នាក់អនុបណ្ឌិតសហការរវាង សាកលវិទ្យាល័យ Jean Moulin Lyon 3 និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច។ គាត់បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្រ្តសិក្សាជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច នាឆ្នាំ២០១៦។ គាត់ធ្លាប់បានចូលរួមក្នុងកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្សេងៗផងដែរ ដូចជា Jessup, International Commercial Arbitration (ICA) Competition, the International Committee of the Red Cross (ICRC) Competition។ ជាស្នាដៃ គាត់ក៏ធ្លាប់បានសរសេរនូវអត្ថបទសាកល្បងខ្លីមួយចំនួន ក្នុងពេលជាកម្មសិក្សាការីនៃសមាគមសាលាត្រាជូផងដែរ។
ជាគោលការណ៍ ដើម្បីទទួលបានកិច្ចការពារម៉ាក លុះត្រាតែម៉ាកនោះត្រូវបានចុះបញ្ជីត្រឹមត្រូវ ។ ម៉ាកដែលបានចុះបញ្ជីក្នុងប្រទេសណាមួយគឺ ទទួលបានកិច្ចការពារតែនៅក្នុងប្រទេសនោះប៉ុណ្ណោះ ។ ដូចនេះក្នុងករណីដែលអ្នកស្នើសុំចង់ទទួលបានកិច្ចការពារម៉ាកពីបណ្តាប្រទេសផ្សេងៗលើសពីមួយ ម៉ាកនោះត្រូវចុះបញ្ជីនៅបណ្តាប្រទេសទំាងនោះ ។ ជាការសម្របសម្រួលក្នុងការចុះបញ្ជីម៉ាកក្នុងក្របខណ្ឌបែបនេះ កិច្ចព្រមព្រៀងទីក្រុងម៉ាឌ្រីដ និង ពិធីសារទីក្រុងម៉ាឌ្រីដ ត្រូវបានអនុម័តឡើង ក្នុងគោលបំណងរៀបចំឱ្យមានការចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ ។ នេះមានន័យថា អ្នកស្នើសុំ អាចស្នើសុំចុះបញ្ជីម៉ាកនៅការិយាល័យដើមនៃប្រទេសណាមួយ ហើយជ្រើសរើសប្រទេសផ្សេងៗទៀត ដើម្បីឱ្យការពារម៉ាករបស់ខ្លួន ។ ប្រកាសសី្តពីនីតិវិធីចុះបញ្ជីម៉ាកក្នុងក្របខណ្ឌអន្តរជាតិ ត្រូវបានអនុម័តឡើង ក្នុងគោលបំណងអនុវត្តពិធីសារទីក្រុងម៉ាឌ្រីដ និង បទប្បញ្ញតិ្តរួមទាក់ទងនឹងពិធីសារទីក្រុងម៉ាឌ្រីដ ក្នុងនាមប្រទេសកម្ពុជា ជារដ្ឋសមាជិក ដែលចូលជាសមាជិកនៅថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០១៥ ។