Categories > បទវិចារណកថា

បទវិចារណកថា៖ សេរីភាពហួសព្រំដែននៅលើផ្លូវថ្នល់

ដោយ ចក សម្បត្តិ, 09-02-2017 , , ប្រភេទ : បទវិចារណកថា

ផ្លូវថ្នល់ដែលមានទ្រូងផ្លូវ ចំណីផ្លូវ និងចិញ្ចើមផ្លូវ គឺជាទីសាធារណៈបម្រើផលប្រយោជន៍ដល់មហាជន ទូទៅ និងយានយន្តគ្រប់ប្រភេទផងដែរ។ ផ្លូវថ្នល់ត្រូវបានគេប្រសិទ្ធនាមថា ជាសរសៃឈាមនៃសេដ្ឋកិច្ចជាតិ  ដោយសារថាផ្លូវថ្នល់ទទួលតែអ្វីដែលមានចលនារស់រវើក និងមិននៅស្ងៀមមួយកន្លែង។

បទវិចារណកថា «ទិដ្ឋភាពអាពាហ៍ពិពាហ៍ខ្មែរ៖ ទម្លាប់ធំជាងច្បាប់?»

ដោយ ចក សម្បត្តិ, 11-01-2017 , , ប្រភេទ : បទវិចារណកថា

ទស្សនវិទូអង់គ្លេស លោក ចនឡុក​ បានពោលថា​ ទីណាដែលគ្មានច្បាប់ ទីនោះគ្មានសេរីភាពទេ។ អ្នកសិក្សាច្បាប់ទាំងឡាយប្រាកដជាដឹងច្បាស់ណាស់ថា ​ទម្លាប់ក៏ជាច្បាប់ដែរ ព្រោះជាប្រភពមួយរបស់ច្បាប់។ ទម្លាប់មានអានុភាពចាប់បង្ខំឲ្យអនុវត្តបាន កាលណាសកម្មភាពមួយកើតឡើងចាប់ពី ២ ដង ឡើងទៅដែលអ្នកផងទទួលស្គាល់នឹងត្រាប់តាមមានលក្ខណៈទូទៅសមល្មមក្នុងដែនដី និងពេលវេលាមួយកំណត់ ព្រមទាំងអនុវត្តក្នុងវិស័យណាមួយជាក់លាក់។  ក៏ប៉ុន្តែ ទម្លាប់មិនមែនជាច្បាប់សរសេរ និងមិនមែនសុទ្ធតែត្រូវបាន ពិភាក្សាដេញដោលរកហេតុ និងផលឲ្យបានត្រឹមត្រូវឯណា។ តួនាទីរបស់ទម្លាប់​គឺបំពេញបន្ថែមឲ្យចន្លោះប្រហោងរបស់ច្បាប់ ត្បិតអីច្បាប់មិនដែលពេញលេញ និងល្អឥតខ្ចោះនោះទេ។ ផ្ទុយទៅវិញ ទម្លាប់​ក៏មិនត្រូវជំទាស់ប្រឆាំងទៅនឹងច្បាប់ដែរ ត្បិតអីច្បាប់មានការបង្ហាញហេតុ និងផលច្បាស់លាស់ ចំណែកឯ ទម្លាប់ទាំងអស់វិញមិនបានផ្អែកលើមូលដ្ឋានហេតុ និងផលរឹងមាំនោះឡើយ។ 

បទវិចារណកថា៖ យោងតាមកវីក្រមង៉ុយ តើ FACEBOOK គឺជាចៅក្រម?

ដោយ ចក សម្បត្តិ, 23-11-2016 , , ប្រភេទ : បទវិចារណកថា

ក្នុងសង្គមខ្មែរបច្ចុប្បន្ននេះ បណ្តាញសង្គមដូចជា Facebook បានដើរតួនាទី ក្នុងការផ្សព្វផ្សាយព័ត៌មាន​ជាដើម ដែលស្របតាមលទ្ធិប្រជាធិបតេយ្យ។ បន្ថែមលើការចែករំលែកព័ត៌មាន បណ្តាញសង្គមមួយនេះកំពុង ​តែមានឥទ្ធិពលយ៉ាងសម្បើម តាមរយៈការបញ្ចេញមតិយោបល់ផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ទៅលើ​បញ្ហា​អ្វី មួយ។ ជារៀងរាល់ថ្ងៃ គេមានឃើញការបញ្ចេញមតិអាណិតអាសូរ ការខឹងសម្បារ សេចក្តីស្អប់ ការរើសអើស ទម្លាក់កំហុស និងការជេរប្រមាថ ចំពោះគូក្តី ឬគ្រួសាររបស់គូក្តី នោះលើបណ្តាញសង្គម Facebook។ យើងមិនអាចបដិសេធអំពីសេចក្តីស្រលាញ់ក្នុងរង្វង់គ្រួសារ ឬមិត្តភ័ក្តបានទេ។ តែអ្វីដែលត្រូវ​បដិសេធនោះ គឺការសន្និដ្ឋានរបស់មហាជន អ្នកប្រើប្រាស់បណ្តាញសង្គមខាងលើមួយចំនួន ទៅលើរឿងហេតុ​ទំនាស់​​ណាមួយ ទោះបីអ្នកប្រើប្រាស់នោះ មិនបានដឹងរឿងច្បាស់លាស់ ឬគ្រាន់តែបានទទួលព័ត៌មានពីអ្នក​ដទៃ​ក៏​​ដោយចុះ។ ការសន្និដ្ឋានអះអាង បានផ្អែកលើការអាណិតអាសូរ ការខឹងសម្បារ សេចក្តីស្អប់ ការរើស​អើង ទម្លាក់កំហុសនិងការជេរប្រមាថ ដោយលឿនឆាប់រហ័សពេក គឺជាការបញ្ចេញមតិដោយគ្មានហេតុ និង​ផល​ច្បាស់លាស់ ប្រាសចាកឆ្ងាយអំពីការពិតនៃសាច់រឿង។ កាន់តែគ្រោះថ្នាក់កាន់តែខ្លាំង គឺនៅពេលដែល​អ្នក​​ប្រើប្រាស់​បណ្តាញសង្គម Facebook មិនយល់ដឹងអំពីច្បាប់របស់សង្គម ហើយពេលខ្លះថែមទាំងប្រមូល​ផ្តុំគ្នាបញ្ចេញមតិប្រឆាំងនឹងការអនុវត្តច្បាប់រដ្ឋទៀតផង។ ផ្អែកលើហេតុទាំងអស់ខាងលើនេះ អ្នកប្រើប្រាស់​បណ្តាញ សង្គម Facebook ទាំងនោះត្រូវបានគេមើលឃើញថា កំពុងបំពេញតួនាទីជាចៅក្រមក្នុងការស្វែងរក​ការពិត។ តើពួកគេអាចជាអ្នកជួយស្វែងរកការពិតបានឬយ៉ាងណា?

វិចារណកថា៖ ការបញ្ចូលបញ្ញត្តិ «គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត» ទៅក្នុងរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា

ដោយ ថង វង្សសុវិទ្យា, 04-10-2016 , , ប្រភេទ : បទវិចារណកថា

នៅក្នុងបរិបទដំណើរការប្រជាធិបតេយ្យ ការបោះឆ្នោតត្រូវបានចាត់ទុកជាកាតាលីករដែលមិនអាចខ្វះបាន​ក្នុង ការស្វែងរកធម្មានុរូបនៃអ្នកតំណាងប្រជាជាតិ។ ជាក់ស្តែងនៅក្នុងប្រទេសកម្ពុជា ​គណៈកម្មាធិការ​ជាតិរៀបចំ​ការ​បោះឆ្នោត​​ហៅកាត់ថា(គ.ជ.ប) គឺជាស្ថាប័នដែលសម្រួលដល់ប្រតិបត្តិការបោះ​ឆ្នោត​ទាំងមូល។ ក្រោយកិច្ចចរចារ​នយោបាយនៅអាណត្តិទី៥កន្លងទៅ គ.ជ.បបានវិវត្តខ្លួនគួរឲ្យភ្ញាក់ផ្អើលពី​ស្ថាប័នដែល​ធានា​ដោយបទដ្ឋានគតិយុត្ត ដែលមានតម្លៃក្រោមរដ្ឋធម្មនុញ្ញ(ច្បាប់) ទៅជាស្ថាប័ន​ដែលទទួល​ស្គាល់ និងមាន​តម្លៃ​រដ្ឋធម្មនុញ្ញ។ ជាក់​ស្តែង គ.ជ.ប ត្រូវបានបញ្ញត្តនៅក្នុងជំពូកទី១៥ថ្មី​ (សូមមើល​ ព្រះរាជក្រមលេខ នស/រកម/១០១៤/០២២ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៤) ត្រង់មាត្រា ១៥០ថ្មី និង១៥១ថ្មី​។ យើង​អាចធ្វើការកត់សម្គាល់ទៅលើចំណុចមួយចំនួននៃស្ថាប័នគ.ជ.បក្នុងឋានៈជាស្ថាប័នធម្មនុញ្ញ។

វិចារណកថា៖ អំពីអភ័យឯកសិទ្ធិសភា

ដោយ ចក សម្បត្តិ, 04-10-2016 , , ប្រភេទ : បទវិចារណកថា

មាត្រា៨០នៃរដ្ឋធម្មនុញ្ញកម្ពុជាឆ្នាំ១៩៩៣ បានកំណត់ថាអភ័យឯកសិទ្ធិសភាកើតមាននៅពេលដែលស្ថិត នៅក្នុងការបំពេញមុខងាររបស់ខ្លួនជាតំណាងរាស្ត្រ។ ពិតណាស់ភាពជាអ្នកតំណាងរាស្ត្រកើតឡើងចាប់ពី ពេលដែលបេក្ខជននៃគណបក្សមួយបានជាប់ឆ្នោត ដែលនេះជាការបកស្រាយតាមបែបទស្សនវិជ្ជា[1]។ គេហៅថាអ្នកតំណាងរាស្ត្រមិនពេញលក្ខណៈច្បាប់ (de facto)។ ក៏ប៉ុន្តែតាមន័យច្បាប់វិញ​ភាពជាអ្នកតំណាងរាស្ត្រនឹងកើតឡើងនៅពេលដែលលក្ខខណ្ឌសារធាតុ និងលក្ខខណ្ឌទម្រង់ត្រូវបានបំពេញ។ លក្ខខណ្ឌសារធាតុគឺថានៅពេលដែលឈ្មោះរបស់ខ្លួនត្រូវបានប្រជាពលរដ្ឋបោះឆ្នោតឲ្យធ្វើជាតំណាងដូចដែលយើងបានលើកឡើងខាងលើ។  ហើយពាក្យថា “ក្នុងការបំពេញមុខងាររបស់ខ្លួន ” នៅក្នុងមាត្រា ៨០នៃរដ្ឋធម្មនុញ្ញនឹងបញ្ជាក់ឲ្យឃើញថា ក្នុងនាមជាអ្នកតំណាងរាស្ត្របុគ្គលនីមួយៗនឹងទទួលបាននូវ ប្រាក់បៀវត្តន៍អត្ថប្រយោជន៍ផ្សេងទៀតព្រមទាំងបុព្វសិទ្ធិសភាដូចជាការរួចផុតពីការបង់ពន្ធជាដើម។ និយាយម៉្យាងទៀតអភ័យឯកសិទ្ធិសភាគឺត្រូវនៅជាប់ជាមួយនឹងបុព្វសិទ្ធិ និងសិទ្ធិដទៃទៀត​ហើយ​ដែលប្រយោជន៍ទាំងនេះបេក្ខជនជាប់ឆ្នោតនឹងទទួលបាននៅពេលខ្លួន​បានចូលបំពេញមុខងាររបស់ខ្លួន។

វិចារណកថា៖ "ហេតុអ្វីបានជាប្រទេសកម្ពុជាមិនគួរបញ្ជាក់ជំហរគាំទ្រ ឬបដិសេធណាមួយទាក់ទងនឹងជម្លោះសមុទ្រចិនខាងត្បូង? ទស្សនៈអ្នកច្បាប់អន្តរជាតិ"

ដោយ ផល ពិសាល, 04-10-2016 , , ប្រភេទ : បទវិចារណកថា

បីថ្ងៃមុននឹងការចេញសាលដីកាដោយតុលាការមជ្ឈត្តការពិសេសក្នុងវិវាទសមុទ្រចិនខាងត្បូងរវាងប្រទេសហ្វីលីពីន និង ចិន ប្រទេសកម្ពុជាបានអះអាងជំហររបស់ខ្លួនសារជាថ្មីថា៖ ​“កម្ពុជានឹងមិនចូលរួមបញ្ចេញជំហររួមណាមួយចំពោះ សាលដីកាតុលាការមជ្ឈត្តការអចិន្ត្រៃយ៍​ ដែលនឹងធ្វើការសម្រេចលើវិវាទរវាងប្រទេសហ្វីលីពីន និងចិន” ហើយបាន អំពាវនាវដល់គូភាគីឲ្យ “បន្តដោះស្រាយជម្លោះរបស់ខ្លួនដោយសន្តិវិធី”​ (សូមមើល សេចក្ដីប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិចុះថ្ងៃទី០៩ ​ខែកក្កដា ឆ្នាំ២០១៦)​ ជាក់ស្ដែង​​ នៅក្នុងកិច្ចប្រជំុរដ្ឋមន្ត្រីការ បរទេសអាស៊ាននៅទីក្រុងវៀងចន្ទន៍​ នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៦ ប្រទេសកម្ពុជាបានបដិសេដមិនចូលរួមបញ្ចេញ មតិយោបល់ណាមួយទាក់ទងនឹងសាលដីកាតុលាការមជ្ឈត្តការពិសេសនៅក្នុងជម្លោះរវាងប្រទេសទាំងពីរនោះទេ។

បទវិចារណកថា

ដោយ Sala Traju Admin, 09-03-2018 , , ប្រភេទ : បទវិចារណកថា

Instagram