លោក ចក សម្បត្តិ
លោក ចក សម្បត្តិ
សមាជិកស្ថាបនិកសាលាត្រាជូ,  ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ
--------------- ៚---------------

លោក​​ ចក សម្បត្តិ សព្វថ្ងៃជាព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តព្រះវិហារ។ គាត់បានបញ្ជប់ថ្នាក់បរិញ្ញាបត្រផ្នែកនីតិប្រៀបធៀបជាភាសាបារាំង​ និងខ្មែរ ក្នុងក្របខណ្ឌនៃសាកលវិទ្យាល័យលុយមីញ៉ែរលីយ៉ុង ២ ប្រទេសបារាំង​ និងសាកលវិទ្យាល៏យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។ គាត់ក៏បានបញ្ជប់ផងដែរ​ ការសិក្សាជាសិស្សចៅក្រមនៅសាលាភូមិន្ទចៅក្រមជំនាន់ទី៦ នៃរាជបណ្ឌិត្យសភាវិជ្ជាជីវៈតុលាការ។ គាត់ធ្លាបមានបទពិសោធន៍ ជាមន្រ្តីច្បាប់ និងបកប្រែក្នុងគម្រោងសាលាក្តីខ្មែរក្រហម និងជាមន្ត្រីសម្របសម្រួលគម្រោងសេវាជំនួយផ្នែកច្បាប់់ នៃសមាគមមេធាវីគ្មានព្រំដែនប្រទេសបារាំងនៅកម្ពុជា ព្រមទាំងធ្លាប់ជាទីប្រឹក្សាច្បាប់នៅការិយាល័យសហចៅក្រមស៊ើបអង្កេត (OCIJ) នៃសាលាក្តីខ្មែរក្រហម (អវតក/ECCC)។ គាត់បានចេញផ្សាយសៀវភៅស្តីពី "អនីតិសង្វាស" និង "បទល្មើសត្រួតគ្នា" និងស្នាដៃជាច្រើនទៀតផ្នែកនីតិព្រហ្មទណ្ឌទូទៅ នីតិវិធីព្រហ្មទណ្ឌ នីតិព្រហ្មទណ្ឌពិសេស និងនីតិរដ្ឋប្បវេណី។