កញ្ញា ឃៀង សុចរិយា
កញ្ញា ឃៀង សុចរិយា
សមាជិកស្ថាបនិកសាលាត្រាជូ និង សមាជិកគណៈកម្មាធិការប្រតិបត្តិសាលាត្រាជូ, ទីប្រឹក្សា​ច្បាប់នៃ​ក្រុមហ៊ុន ឌីអេហ្វ ឌីអិល
ឯកទេសនីតិសហប្រតិបត្តិការ​សេដ្ឋកិច្ច និងនីតិធុរកិច្ច​អន្តរជាតិ
--------------- ៚---------------

កញ្ញា ឃៀង សុចរិយា ចាប់ពីឆ្នាំ ២០១២ ដល់​បច្ចុប្បន្ន ជា​ទីប្រឹក្សា​ច្បាប់​នៃ​ក្រុមហ៊ុន ឌីអេហ្វ ឌីអិល។ គាត់​បាន​បញ្ចប់​ថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្ត្រមកពី​សាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ចប្រទេសកម្ពុជា និង​ ថ្នាក់​បរិញ្ញាបត្រ​ផ្នែកនីតិ​ប្រៀប​ធៀប​នៃ​សាកលវិទ្យាល័យ Lumière Lyon 2 ប្រទេស​បារាំង ព្រមទាំងថ្នាក់​អនុបណ្ឌិត​ផ្នែកនីតិសហប្រតិបត្តិការ​សេដ្ឋកិច្ច និង​នីតិធុរកិច្ច​អន្តរជាតិ មក​ពី​សាកលវិទ្យាល័យ​ Capitole Toulouse 1 ប្រទេស​បារាំង។​ គាត់ធ្លាប់មានបទពិសោធន៍​ជាគ្រូ​បង្រៀនផ្នែកនីតិសាស្ត្រ ធ្វើមន្ត្រីជាប់​កិច្ចសន្យានៃ​នាយកដ្ឋានគតិយុត្តិនៅគណៈកម្មាធិកា​ជាតិ​គ្រប់​គ្រង់​និង​អភិវឌ្ឍន៍​តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​ ជា​កម្មសិក្សាការីផ្នែកនីតិការងារនៅក្រុមហ៊ុនសម្បទាន​​ព្រលានយន្តហោះកម្ពុជា និងផ្នែក​នីតិមូល​ប្រត​នៃ​នាយកដ្ឋាន​គតិយុត្តនៅ​គណៈកម្មការ​មូល​បត្រ​កម្ពុជា​។​ លើសពីនេះ គាត់ធ្លាប់ចូលរួមវគ្គបណ្ដុះបណ្ដាលខ្លីៗដូចជាច្បាប់ភូមិបាល ភាពជាអ្នកដឹកនាំ ជាអាទិ៍។

Instagram