លោក សុន សុខកេង
លោក សុន សុខកេង
សមាជិកស្ថាបនិក និងទីប្រឹក្សាគណ:កម្មការប្រតិបត្តិសាលាត្រាជូ, មេធាវីនៅការិយាល័យមេធាវីសិទ្ធិស័ក្តិ
ឯកទេសនីតិការងារ
--------------- ៚---------------

លោក សុន សុខកេង ជាមេធាវីនៅការិយាល័យមេធាវីសិទ្ធិស័ក្តិ​​។ លោក​ក៏ជា​សាស្រ្តា​ចារ្យ​ច្បាប់​នៅ​តាម​សាកលវិទ្យាល័យនានា នៅក្នុងព្រះរាជាណាចក្រកម្ពុជា (បង្រៀន​មុខវិជ្ជា៖ នីតិការងារ នីតិជំនួញ នីតិកិច្ចសន្យាពិសេស និងទស្សនវិជ្ជានៃនីតិ) ។ បន្ទាប់ពីបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រនីតិសាស្រ្ត នៅសាកលវិទ្យាល័យនីតិសាស្រ្ត និង​វិទ្យាសាស្រ្ត​​សេដ្ឋកិច្ច​​​​ដោយជោគជ័យ លោក សុន សុខកេង បានបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានសិក្សាការងារទីក្រុងលីយ៉ុងនៃសាកល​វិទ្យាល័យ​​​​លុយមីញែរលីយ៉ុង២ ប្រទេស​បារាំង ហើយបានបញ្ចប់ដោយបាននិទ្ទេសល្អ។ លោកមាន​ជំនាញ​​ច្បាប់ការងារ​ និងសង្គមកិច្ច បន្ទាប់​ពី​បាន​សិក្សា​រៀន​សូត្រ​​​ជាមួយ​សាស្រ្តាចារ្យ​ និងមេធាវីដែលមានកេរ្តិ៍ឈ្មោះជាច្រើនរូប នៅប្រទេសបារាំង និងអឺរ៉ុប ។​ លោកធ្លាប់បម្រើការងារជា​កម្មសិក្សា​​ការីនៅក្នុង​ក្រុម​​ហ៊ុនច្បាប់មួយ​ឈាន​មុខលើសេវាកម្មច្បាប់​អន្តោប្រវេសន៍ផ្នែកការងារ​នៅ​​ស្ថិតនៅទីក្រុងប៉ារីស ក្នុងប្រទេស​បារាំង។ លោកក៏ធ្លាប់បានបំពេញ​ការងារ​ជាមួយ​មេធាវី​​មក​ពី​ប្រទេស​សិង្ហបុរី និងអូស្រ្តាលី នៅពេលបំពេញកម្មសិក្សានៅអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា។