លោក លី វ៉ុង
លោក លី វ៉ុង 
សមាជិកស្ថាបនិក និងទីប្រឹក្សាគណ:កម្មការប្រតិបត្តិសាលាត្រាជូ, មន្ត្រី​ជំនាញនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈនៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
ឯកទេសនីតិវិមជ្ឈការ
--------------- ៚---------------

លោក លី វ៉ុង បានបញ្ចប់ការសិក្សា​ថ្នាក់អនុបណ្ឌិតផ្នែកនីតិសាធារណៈ ជំនាញ​វិមជ្ឈការ​មកពីសាកលវិទ្យាល័យលុយមីយ៊ែរ លីយ៉ុង ២ នៃសាធារណរដ្ឋបារាំង។ អំឡុងពេលសិក្សានៅប្រទេស​បារាំង លោក​ធ្លាប់បាន​បំពេញកម្មសិក្សា​នៅសាលាក្រុង រ៉ូដេស (Rodez) ដើម្បីស្វែងយល់​ពី​ការរៀបចំ ​និងការអនុវត្ត​វិមជ្ឈការ​ ព្រមទាំង​ដំណើរការ​ប្រព្រឹត្ត​ទៅនៃ​រដ្ឋបាល​ថ្នាក់ក្រោមជាតិ​នៅក្នុង​ប្រទេស​បារាំង​។ លោក​បាន​​សរសេរ​សារណា​បញ្ចប់ការសិក្សា​ថ្នាក់អនុបណ្ឌិត​លើប្រធានបទ “សម្បទាន​សេវាសាធារណៈ ប្រឈមមុខនឹង​នីតិសហគមន៍​អឺរ៉ុប​៖ ការរឹតត្បិត​ និងអានុភាព​ចំពោះសមូហភាពដែនដី​នៃ​ប្រទេស​បារាំង” (Concession de services publics confrontée au droit communautaire : contraintes et conséquences sur les collectivitées territoriales)។ បន្ទាប់​ពីបានបញ្ចប់​ការ​សិក្សា លោកបានបម្រើការងារនៅនាយកដ្ឋាននីតិកម្ម​នៃ​ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ។​​ បច្ចុប្បន្ន លោក​ជា​មន្ត្រី​ជំនាញនៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការដឹកនាំការងារកែទម្រង់​ការគ្រប់គ្រងហិរញ្ញវត្ថុ​សាធារណៈ​។ គាត់ធ្លាប់បាន​​ចូលរួម​វគ្គ​បណ្ដុះ​​បណ្ដាល និង​សិក្ខាសាលាពាក់ព័ន្ធនឹងរដ្ឋបាលសាធារណៈ ​និង​ហិរញ្ញវត្ថុសាធារណៈ ដូចជានៅ ប្រទេសហុងគ្រី និង​ប្រទេស​សឹង្ហបុរី​ជា​ដើម​។