&nb"/> &nb"/>
លោក​ ជួរ ដារ៉ុង
លោក​ ជួរ ដារ៉ុង
សមាជិកស្ថាបនិកនៃសាលាត្រាជូ, អ្នកសម្របសម្រួល​ដល់​ការងារ​​របស់​គណៈ​កម្មការ​ប្រតិបត្តិ​​នៃអង្គការ​ «គ្រួសារថ្មី​»
ឯកទេសនីតិ​សាការី

--------------- ៚---------------

 

 

លោក​ ជួរ ដារ៉ុង ​បាន​បញ្ចប់​ថ្នាក់​អនុបណ្ឌិត​ផ្នែក​​នីតិ​សាការីពី​សាកល​វិទ្យាល័យ​ទូលូស៍​កាពីតូល​១ នៃ​សាធារណរដ្ឋ​បារាំង​​។ លោកមាន​បទពិសោធន៍​ការងារ​ក្នុង​គម្រោង​អភិវឌ្ឍ​ន៍​របស់​អង្គការ​មិនមែន​រដ្ឋាភិបាល​តាំង​ពី​ចុង​ឆ្នាំ​២០១៣​។ បច្ចុប្ប​ន្ន​បំរើ​ការងារ​នៅ​ក្នុង​អង្គការ​មិន​មែន​រដ្ឋា​ភិបាល​​ «គ្រួសារថ្មី​» ដែលជាអង្គការ​តែមួយ​គត់​នៅ​កម្ពុជា​ធ្វើការងារ​លើ​វិស័យ​អប់រំ​ចំណេះ​ទូទៅ​ដល់​កុមារ​ពិការ​ភ្នែក និង​កុមារ​ថ្លង់​នៅ​ទូទាំង​ប្រទេស​​កម្ពុជា​មាន​តំណែង​ជា​​​ជំនួយ​ការ​អគ្គនាយក​។ លោក​មាន​មុខងារ​ជួយ​សម្របសម្រួល​ដល់​ការងារ​​របស់​គណៈ​កម្មការ​ប្រតិបត្តិ​ និង​ដើរតួនាទី​សម្របសម្រួល​ដល់​គម្រោង​គាំទ្រ​របស់​កម្មវិធី​អប់រំសុខុមាលភាពកុមារនិង​អភិវឌ្ឍ​វប្បធម៌​​​។ លោកមាន​បទពិសោធន៍​ធ្វើការងារ​​លើកស្នើគម្រោង​ដល់​ និង​ធ្វើ​កិច្ច​សហ​ប្រតិបត្តិ​ការ​​​ជាមួយក្រសួងអប់រំយុវជននិង​កីឡា​ នៃព្រះរាជាណាចក្រ​កម្ពុជា​ និង​ដៃគូអភិវឌ្ឍន៍​ជាច្រើន​រួមមាន​ ការិយាល័យ​សហប្រតិបត្តិការ​និង​​សកម្មភាព​វប្បធម៌​នៃ​ស្ថានទូតបារាំង​ប្រចាំ​នៅ​កម្ពុជាភ្នាក់​ងារ​អភិវឌ្ឍ​​​និង​សហប្រតិបត្តិ​ការ​​ស្វីស​​ប្រចាំ​នៅ​តំបន់មេគង្គ អង្គការយូណេស្កូអង្គការយូនីសេហ្វនិង​​​អង្គការ​មិនមែន​រដ្ឋាភិបាល​ដទៃ​​ជាច្រើន​ទៀត​។​​​ មិនតែប៉ុណ្ណោះ​លោក​ក៏​ធ្លាប់​​មាន​បទពិសោធន៍​គ្រប់​គ្រង​ផ្នែករដ្ឋបាល និង​សម្របសម្រួល​គម្រោង​​​នៃ​មជ្ឈមណ្ឌល​ធនធាន​សោតទស្សន៍​បុប្ផាណា​​ផង​ដែរ​។