លោក លឹម គឹមឆាយ

 

លោក លឹម គឹមឆាយ
សមាជិកគណៈកម្មការប្រតិបត្តិ និងជាប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្សសាលាត្រាជូ

លោក លឹម គឹមឆាយ កើតនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ១៩៩៥ ជាអ្នកខេត្តបាត់ដំបង។ លោក លឹម គឹមឆាយ បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រផ្នែកនីតិសាស្រ្ដនៅឆ្នាំ២០១៦ និងបានបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នីតិភូមិបាល និងបេតិកភណ្ឌជំនាន់ទី១០ ដែលជាបរិញ្ញាបត្រជាន់ខ្ពស់ក្រោមកិច្ចសហការរវាងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច និងសាកលវិទ្យាល័យហ្សង់មូឡាំងលីយ៉ុង ៣ ប្រទេសបារាំង នៅឆ្នាំ២០១៨។ បច្ចុប្បន្ន លោក លឹម គឹមឆាយ ជាមន្ត្រីលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការកណ្ដាល។ ក្រៅពីតួនាទីជាមន្ត្រីលេខាធិការដ្ឋាន សហភាពសហព័ន្ធយុវជនកម្ពុជា ស្នាក់ការកណ្ដាល លោក ក៏ជាប្រធានការិយាល័រដ្ឋបាល និងធនធានមនុស្ស នៅសមាគមសាលាត្រាជូ ផងដែរ។