លោក ជា អៀកងួ"/> លោក ជា អៀកងួ"/>
លោក ជា អៀកងួន

 

លោក ជា អៀកងួន

សមាជិកគណៈកម្មការប្រតិបត្តិសាលាត្រាជូ

បច្ចុប្បន្ន លោក​ ជា​ អៀកងួន បំរើការនៅក្នុងក្រុមហ៊ុនមេធាវី អេចប៊ីអេស មានតួនាទីជាមេធាវី និងជាទីប្រឹក្សាច្បាប់។ នៅក្នុងឆ្នាំ២០១៧ លោកបានបញ្ចប់ការសិក្សាកម្មវិធី YSEALI Professional Fellowship Program នៅសហរដ្ឋអាមេរិក។ លោកទទួលបានសញ្ញាប័ត្រថ្នាក់អនុបណ្ឌិតគ្រប់គ្រងសាធារណៈ នៅក្នុងឆ្នាំ២០១៦ តាមរយៈកម្មវិធីអាហារូបករណ៏ Global Ambassador Scholarship នៃសកលវិទ្យាល័យ KDI School of Public Policy and Management ប្រទេសកូរ៉េ។​ នៅក្នុងឆ្នាំ២០១៤ លោកបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រច្បាប់ ពីកម្មវិធីសិក្សាច្បាប់ជាភាសាអង់គ្លេស (ELBBL) នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច​ និងបានបញ្ចប់ថ្នាក់បរិញ្ញាប័ត្រអប់រំ ជំនាញបង្រៀនភាសាអង់គ្លេស ពីវិទ្យាស្ថានភាសាបរទេស (IFL) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ កំឡុងពេលសិក្សាថ្នាក់បរិញ្ញាប័ត្រ លោកបានបំពេញកម្មសិក្សានៅការិយាល័យសហមេធាវីដើមបណ្តឹងរដ្ឋប្បវេណីនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា(ECCC) ដោយមានតួនាទីជាជំនួយការសហមេធាវីអន្តរជាតិ។ ​