លោក យូ សុបិន្"/> លោក យូ សុបិន្"/>
លោក យូ សុបិន្ត

 

លោក យូ សុបិន្ត

សមាជិកគណៈកម្មការប្រតិបត្តិ និងជាអនុប្រធានការិយាល័យរដ្ឋបាល​ និងធនធានមនុស្សសាលាត្រាជូ

លោក យូ សុបិន្ដ កើតថ្ងៃទី០១ ខែតុលា ឆ្នាំ១៩៩៤ នៅភូមិសម្ដេចពាន់ ឃុំក្ដាញ់ ស្រុកព្រៃកប្បាស ខេត្ដតាកែវ។ លោក បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែករដ្ឋបាលសាធារណៈ នៅសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ដ និងវិទ្យាសាស្រ្ដសេដ្ឋកិច្ច នៅឆ្នាំ២០១៧ ក្រៅពីនេះលោកធ្លាប់បានចូលរួមកិច្ចប្រជុំយុវជនអាស៊ាន ឥណ្ឌាលើកទី២ ដែលបានប្រព្រឹត្តនៅទីក្រុង Guwahati រដ្ឋ Assam ប្រទេសឥណ្ឌាផងដែរ។ ចាប់ពីចុងឆ្នាំ២០១៧ លោក បានចូលរួមសម្របសម្រួលគម្រោងនានារបស់សមាគមសាលាត្រាជូជាច្រើន រួមមាន៖ គម្រោងបច្ចុប្បន្នភាពគតិយុត្ដប្រចាំសប្ដាហ៍, គម្រោងវីដេអូ «ពីនេះ ពីនោះ ពីច្បាប់», គម្រោងវាក្យស័ព្ទច្បាប់អេឡិចត្រូនិក (Online Lexicon និងLegal Index), គម្រោងបាឋកថាសាធារណៈ, និងជាជនបណ្ដុះបណ្ដាលកម្មសិក្សាការីពាក់ព័ន្ធនឹងការតាក់តែងលិខិតរដ្ឋបាលផងដែរ សព្វថ្ងៃនេះលោកជាអនុប្រធានការិយាល័យរដ្ឋបាល និងធនធានមនុស្សនៃសមាគមសាលាត្រាជូផងដែរ។