កញ្ញា អ៊ី ម៉ាណូកា

កញ្ញា អុី ម៉ាណូកា 
សមាជិកគណៈកម្មាធិការប្រតិបត្តិសាលាត្រាជូ
ឯកទេសនីតិឯកជន
--------------- ៚---------------

កញ្ញា អុី ម៉ាណូកា បានបញ្ចប់ថ្នាក់បរិញ្ញា​ប័ត្រជាន់ខ្ពស់ផ្នែកនីតិសាស្ត្រ (នីតិឯកជន) មកពីសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ឆ្នំា២០១៤ និងថ្នាក់បរិញ្ញាប័ត្រផ្នែកភាសាអង់គ្លេស (ឯកទេសផ្នែកទំនាក់ទំនង) ពីសាកលវិទ្យា​ល័យ​ភូមិន្ទភ្នំពេញ (ភាសាបរទេស) ឆ្នាំ ២០១១។ គាត់ជាអតីតបេក្ខជនក្រុមជ័យលាភីថ្នាក់ជាតិចំណាត់ថ្នាក់លេខ១ និងមេដៃមាស ផ្នែកការប្រកួតប្រជែងសវនាការប្រឌិតលើកទី៤ ក្នុងឆ្នំា២០១០ ក្នុងចំណោមសាកលវិទ្យាល័យផ្នែកច្បាប់នានា ។ គាត់ក៍ទទួលបានអាហាររូបករណ៍ជានិស្សិតឆ្នើមផ្នែកច្បាប់របស់ធនាគារជប៉ុនក្នុងឆ្នំា២០០៩ និងធ្លាប់ទទួលបានជ័យលាភីផ្នែកតសូ៊មតិផងដែរ។ ចំពោះបទពិសោធន៍ការងារ ម៉ាណូកាធ្លាប់ធ្វើកម្មសិក្សានៅសាលាក្តីខ្មែរក្រហម បកប្រែសៀវភៅស្តីពី The Killing of Cambodian ព្រមទាំងជាមន្រ្តីផ្នែកច្បាប់ និងធានារ៉ាប់រងនៃក្រុមហ៊ុនអន្តរជាតិឯកជនមួយ។ ក្រៅពីនេះទៅទៀត កញ្ញាក៏ធ្លាប់បានទស្សនកិច្ចសិក្សានៅតុលាការអន្តរជាតិមួយចំនួនដូចជា ICC, ICJ, IMC.... ហើយបានឆ្លងកាត់វគ្គបណ្ដុះបណ្ដាលខ្លីៗជាច្រើនទំាងក្នុងថ្នាក់ជាតិ និងអន្តរជាតិដូចជានៅប្រទេសអាល្លឺម៉ង់ ហូឡង់ ចិន ហុងកុង និងតៃវ៉ាន់។

Instagram