p

អត្ថបទ៖ សេចក្តីព្រាងច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាលនៅកម្ពុជា (ច្បាប់ NGO)

ដោយ Sala Traju Admin, 11-10-2016, 11:40 AM , ប្រភេទ : អត្ថបទថ្មី

ទស្សនទានស្តីពីសង្គមស៊ីវិល មិនមែនជាអ្វីដែលថ្មីឡើយ។ សង្គមស៊ីវិល មានដើមកំណើតតាំងពីសម័យក្រិចបុរាណមកម៉្លេះ ពោលគឺជាង ២០០០ ឆ្នាំមកហើយ។ ទស្សនវិទូដែលល្បីគឺលោក Aristote បានកំណត់ថាសង្គមស៊ីវិល គឺជាការប្រមូលផ្តុំដោយមិនមានឋានានុក្រមគ្រប់គ្រង ហើយដែលរួមផ្សំដោយបុគ្គលក្នុងបំណងចែករំលែកការយល់ឃើញរបស់គេលើវិស័យនយោបាយដោយគ្រាន់តែថាស្ត្រី និងទាសករមិនមានសិទ្ធិចូល រួមនោះទេ។​ នៅសករាជពន្លឺលោក John Locke និងលោក Charles de Montesquieu គឺជាផ្តល់នូវលក្ខណៈទំនើបដល់សង្គមស៊ីវិល។ វាគឺទាក់ទងទៅនឹងបញ្ហានៃការប្រមូលផ្តុំរបស់មនុស្សដើម្បីសំដែងមតិយោបល់។ ក្នុងន័យនេះ ពលរដ្ឋត្រូវតែមានសេរីភាព និងស្វ័យភាពក្នុងអនុវត្តសិទ្ធិក្នុងការប្រមូលផ្តុំ ឬបង្កើតសមាគមក្នុងការសហប្រតិបត្តិការ និងការចូលរួមក្នុងការសម្រេចចិត្តនៅក្នុងពិភាក្សាជាសាធារណៈ។ ពលរដ្ឋនៅក្នុងរដ្ឋមួយត្រូវគោរពច្បាប់ ហើយដែលមិនមានការដាក់សម្ពាធខ្លាំងពីរដ្ឋនោះទេ។ ស្វ័យភាពពីរដ្ឋ គឺជាធាតុជាសារវ័ន្តរបស់សង្គមស៊ីវិល។ 

សូមអានបន្តនៅទីនេះ...