p

អត្ថបទ៖ អំពើអនីត្យានុកូល

ដោយ ចក សម្បត្តិ, 11-10-2016, 11:38 AM , ប្រភេទ : អត្ថបទថ្មី

អំពើអនីត្យានុកូល គឺជារបបនៃការទទួលខុសត្រូវរបស់អ្នកប្រព្រឹត្តអំពើបំពានណាមួយដែល ត្រូវសងការខូចខាតដល់ជនរងគ្រោះដែលបង្កដោយសារអំពើនោះ។ អំពើអនីត្យានុកូល ឬអាចហៅម្យ៉ាងទៀតបានថាជាប្រភេទមួយនៃព្រឹត្តិការណ៍គតិយុត្តដោយតាមរយៈនេះបុគ្គលជាចារីបានបំពានដល់សិទ្ធិ ឬ ផលប្រយោជន៍របស់អ្នកដទៃ។ ការបំពាននេះទោះក្រោមជាអំពើសកម្ម ឬ អំពើអកម្មក្តី។ ការនាំឲ្យមានការទទួលខុសត្រូវក្នុងអំពើអនីត្យានុកូលនេះដោយសារគោលការណ៍ទូទៅនៃការទទួលខុសត្រូវដោយមានកំហុស។ ដរាបណាអ្នកប្រព្រឹត្តមិនបានប្រព្រឹត្តកំហុសទេ នោះជននោះមិនទទួលខុសត្រូវឡើយ។ តែក្នុងករណីខ្លះ អត្ថិភាពនៃកំហុសមិនមែនជាលក្ខខណ្ឌចាំបាច់ដែលនាំឲ្យមានការ ទទួលខុសត្រូវនោះទេ។ ពោលគឺការទទួលខុសត្រូវអាចឈរលើទ្រឹស្តីនៃហានិភ័យ និងក្នុងករណីខ្លះឈរលើទ្រឹស្តីនៃការធានា។ អំពើអនីត្យានុកូលជារបបដែលត្រូវឲ្យអ្នកប្រព្រឹត្តអំពើបំពានត្រូវតែទទួលខុសត្រូវ។ យើងអាចបែងចែកការទទួលខុស ត្រូវជា ២ ប្រភេទដូចខាងក្រោម៖

សូមអានបន្តនៅទីនេះ...