index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ប្រាតិភោគ| ការគ្រប់គ្រងធនធានមនុស្ស| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| សេវភាព| ព្យសនកម្ម| រដ្ឋបាលថ្នាក់ក្រោមជាតិ| សិទ្ធិឃាត់ទុក| លិខិតយថាភូត|

ការគ្រប់គ្រងសេវាថែទាំកុមាររងគ្រោះ និងងាយរងគ្រោះក្នុងសហគមន៍

គឺសំដៅដល់ការជួយអន្តរាគមន៍ និងដោះស្រាយដល់កុមាររងគ្រោះ និងងាយរងគ្រោះនៅក្នុងសហគមន៍ ​ដោយចាត់ចែង និងសម្របសម្រួលផ្តល់នូវអាហារ សម្លៀកបំពាក់ ជម្រកសុវត្ថិភាព  ការថែទាំសុខភាព ការអប់រំ វិន័យសីលធម៌ ការអភិវឌ្ឍក្នុងសង្គម និងដោះស្រាយបញ្ហាផ្សេងៗទៀតរបស់កុមារ ដោយអនុវត្តតាមបទដ្ឋានអប្បបរមាសម្រាប់ ការថែទាំជំនួសចំពោះកុមារនៅក្នុងសហគមន៍

ដកស្រង់ចេញពី អនុក្រឹត្យស្តីពី  ការប្រគល់មុខងារគ្រប់គ្រងមណ្ឌលថែទាំកុមាររបស់រដ្ឋទៅឱ្យរដ្ឋបាលរាជធានី ខេត្ត ការប្រគល់មុខងារត្រួតពិនិត្យមណ្ឌលថែទាំកុមាររបស់ អង្គការមិនមែនរដ្ឋាភិបាលទៅឱ្យរដ្ឋបាលរាជធានី ក្រុង ស្រុក និងការប្រគល់មុខងារគ្រប់គ្រងសេវាថែទាំកុមាររង និង ងាយរងគ្រោះ នៅក្នុងសហគមន៍ទៅឱ្យរដ្ឋបាលរាជធានី រដ្ឋបាលក្រុង និងរដ្ឋបាលឃុំ ចុះថ្ងៃទី០៧ ខែមិនា ឆ្នាំ២០១៧។ ទាញយកអនុក្រឹត្យជា PDF ចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram