index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| គតិយុត្ត|

ការគ្រប់គ្រងហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន

Eng. Local Disaster Risk Management (LDRM)

     ដំណើរការដែលតួអង្គនៅមូលដ្ឋាន (ប្រជាជន សហគមន៍ រដ្ឋបាលថ្នាក់ក្រោមជាតិ អង្គការមិនស្វែងរកប្រាក់ចំណេញ ស្ថាប័ន និងផ្នែកធុរកិច្ច) ចូលរួម និងមានភាពជា ម្ចាស់ក្នុងការកំណត់ វិភាគ វាយតម្លៃ តាមដាន និងដោះស្រាយ ហានិភ័យ'>ហានិភ័យគ្រោះ មហន្តរាយ និងគ្រោះមហន្តរាយ តាមរយៈវិធានការនានាដែលអាចកាត់បន្ថយ ឬ ប្រមើលមើល មុខសញ្ញាគ្រោះថ្នាក់ ភាពប្រឈម ឬ ភាពងាយរងគ្រោះ ផ្ទេរហានិភ័យ'>ហានិភ័យ លើកកម្ពស់ការឆ្លើយតប'>ការឆ្លើយតប និងស្តារគ្រោះមហន្តរាយ ព្រមទាំងបង្កើនសមត្ថភាពទូទៅ។

     ជាទូទៅ ការគ្រប់គ្រងហានិភ័យ'>ហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន តម្រូវឱ្យមានការ សម្របសម្រួល/ការគាំទ្រពីតួអង្គខាងក្រៅនៅថ្នាក់ជាតិ តំបន់ និងអន្តរជាតិ។ ការ គ្រប់គ្រងហានិភ័យ'>ហានិភ័យគ្រោះមហន្តរាយថ្នាក់សហគមន៍កើតឡើងបន្ទាប់ពីមានការគ្រប់គ្រងហានិភ័យ'>ហានិភ័យគ្រោះមហន្តរាយនៅមូលដ្ឋាន គឺនៅពេលដែលសមាជិកសហគមន៍ និងអង្គ ការនានាបានមូលមតិធ្វើសេចក្តីសម្រេចចិត្តរួម។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។  

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram