index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| គតិយុត្ត|

ការធ្វើពាណិជ្ជកម្មការបញ្ចេញឧស្ម័ន

Emission trading

វិធីសាស្រ្តបែបទីផ្សារ ដើម្បីសម្រេចគោលដៅបរិស្ថានឱ្យមានការប្រើប្រាស់ ឬធ្វើ ពាណិជ្ជកម្មបរិមាណឧស្ម័នផ្ទះកញ្ចក់ដែលលើស ហើយត្រូវកាត់បន្ថយ ឬ បរិមាណ ឧស្ម័នផ្ទះកញ្ចក់ដែលបញ្ចេញទាបជាងគោលដៅកំណត់ដោយទូទាត់ជាមួយការបញ្ចេញពីប្រភពដទៃទៀតនៅក្នុងប្រទេស ឬក្រៅប្រទេស។

សម្គាល់៖ ជាទូទៅ ពាណិជ្ជកម្មកាបូនអាចធ្វើបានទាំងក្រុមហ៊ុនក្នុងស្រុក និងអន្តរ ជាតិ។ របាយការណ៍វាយតម្លៃលើកទីពីររបស់ ក្រុមការងារអន្តររដ្ឋាភិបាលស្តីពីការប្រែ ប្រួលអាកាសធាតុ បានអនុម័តឱ្យប្រើប្រាស់ពាក្យ ‘ ការអនុញ្ញាត “ សម្រាប់ប្រព័ន្ធ ពាណិជ្ជកម្មក្នុងប្រទេស និង “ កូតា “ សម្រាប់ប្រព័ន្ធពាណិជ្ជកម្មអន្តរជាតិ។ ការធ្វើ ពាណិជ្ជកម្មការបញ្ចេញឧស្ម័នក្នុងមាត្រា១៧ នៃ ពិធីសារក្យូតូ គឺជាប្រព័ន្ធកូតាដែល អាចធ្វើពាណិជ្ជកម្មបាន ដោយផ្អែកលើបរិមាណកំណត់ដែលបានពីការគណនា បរិមាណកាត់បន្ថយឧស្ម័ន និងការប្តេជ្ញាចិត្ត ដូចមានចែងនៅក្នុងឧបសម័្ពន្ធB នៃពិធី សារនេះ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram