index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ប្រាតិភោគ| ការគ្រប់គ្រងធនធានមនុស្ស| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| សេវភាព| ព្យសនកម្ម| សិទ្ធិឃាត់ទុក| រដ្ឋបាលថ្នាក់ក្រោមជាតិ| លិខិតយថាភូត|

ការបំប្រួញមាត្រដ្ឋាន

Downscaling

វិធីសាស្រ្តមួយដែលទទួលបានព័ត៌មានមាត្រដ្ឋានកម្រិតមូលដ្ឋាន ដល់មាត្រដ្ឋាន កម្រិត តំបន់(១០ទៅ១០០គីឡូម៉ែត)ដោយទាញចេញពីម៉ូដែលឬការ វិភាគទិន្នន័យ មាត្រដ្ឋានធំជាង។ វិធីបំប្រួញមាត្រដ្ឋានមានពីរខុសគ្នា៖ការបំប្រួញមាត្រដ្ឋានឌីណា មិក និងការបំប្រួញមាត្រដ្ឋានតាមការសង្កេត/ស្ថិតិ។ វិធីឌីណាមិក ប្រើប្រាស់ លទ្ធ ផលម៉ូដែល អាកាសធាតុកម្រិតតំបន់និងម៉ូដែលកម្រិតពិភពលោកដែលផ្តល់រូបភាព ទីកន្លែងច្បាស់។ វិធីតាមការសង្កេត/ស្ថិតិបង្កើត ទំនាក់ទំនងស្ថិតិដែលតភ្ជាប់ អថេរបរិយាកាសមាត្រដ្ឋានធំ ទៅនឹងអថេរអាកាសធាតុកម្រិតមូលដ្ឋាន/តំបន់។ គ្រប់ ករណីទាំងអស់នៃព័ត៌មានដែលបានពីការបំប្រួញមាត្រដ្ឋាន អាស្រ័យលើគុណភាព ម៉ូដែលដែលបានប្រើប្រាស់ ហើយគុណភាពម៉ូដែលអាស្រ័យលើគុណភាពព័ត៌មាន នៃការបំប្រួញ មាត្រដ្ឋាននេះដែរ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram