index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| គតិយុត្ត|

ការប្រែប្រួលនូវនីវ៉ូទឹកសមុទ្រ

Sea level change

ការកើនឡើងឬការថយចុះនីវ៉ូទឹកសមុទ្រទាំងនៅកម្រិតសកល ទាំងនៅតាមតំបន់ ដោយសារតែ(១)ការប្រែប្រួលសណ្ឋានផ្ទៃមហាសមុទ្រ (២) ការប្រែប្រួលមាឌ មហា សមុទ្រ ដែលបណ្តាលមកពីការប្រែប្រួលម៉ាសទឹកនៅក្នុងមហាសមុទ្រ និង(៣) ការ ប្រែប្រួលមាឌមហាសមុទ្របណ្តាលមកពីការប្រែប្រួលដង់ស៊ីតេទឹក។

ការប្រែប្រួលនីវ៉ូទឹកសមុទ្រមធ្យមសកលកើតចេញពីការប្រែប្រួលម៉ាសទឹកក្នុង មហាសមុទ្រហៅថាបារីស្តាទិក(barystatic)។ទំហំនៃការប្រែប្រួលនីវ៉ូទឹកសមុទ្រតាមតាម លក្ខខណ្ឌបារីស្តាទិកអាស្រ័យលើការកើនឡើងឬការថយចុះម៉ាសទឹកហៅថា សមមូល នីវ៉ូទឹកសមុទ្រ(SLE)។ការប្រែប្រួលនីវ៉ូទឹកសមុទ្រនៅកម្រិតសកលនិងតំបន់ បណ្តាល មកពីការប្រែប្រួលដង់ស៊ីតេទឹកហៅថាស្តេរិក(Steric)។ ការប្រែប្រួលដង់ ស៊ីតេដែលបណ្តាលមកពី ការប្រែប្រួលសីតុណ្ហភាពហៅថា ទែម៉ូស្តេរិក (thermosteric) ឯការប្រែប្រួលដង់ស៊ីតេដែលបណ្តាលមកពីការប្រែប្រួលកម្រិតជាតិ ប្រៃហៅថា ហាឡូស្តេរិក (halosteric)។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram