index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ប្រាតិភោគ| ការគ្រប់គ្រងធនធានមនុស្ស| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| សេវភាព| ព្យសនកម្ម| សិទ្ធិឃាត់ទុក| រដ្ឋបាលថ្នាក់ក្រោមជាតិ| លិខិតយថាភូត|

ក្រុមការងារអន្ដររដ្ឋាភិបាលស្ដីពីការប្រែប្រួលអាកាសធាតុ

Intergovernmental Panel on Climate Change (IPCC)

អង្គភាពអន្ដរជាតិនាំមុខសម្រាប់សិក្សាវាយតម្លៃការប្រែប្រួលអាកាសធាតុ ដែលត្រូវបានបង្កើតឡើង​ដោយកម្មវិធី​បរិស្ថាន​សហប្រជា​ជាតិ​(UNEP) និង អង្គការ​ឧតុនិយម​ពិភព​លោក​(WMO) ដើម្បី​ផ្ដល់​ឲ្យ​ពិភពលោកនូវ ទស្សនៈ វិទ្យាសាស្ដ្រ​ច្បាស់លាស់​​ស្ដីពី​ បច្ចុប្បន្ន​​ភាព​ចំណេះដឹងអំពី ការ​ប្រែប្រួល​អាកាស​ធាតុ និង​ផលប៉ះ​ពាល់​​បរិស្ថាន​​ និងសេដ្ឋកិច្ចសង្គម ដែលអាច​កើត មាន។ IPCC គឺ​ជា​ក្រុ​មអ្នក​វិទ្យាសាស្ដ្រមួយ ដែល​មាន​ភារកិច្ច ពិនិត្យ និងវាយ​តម្លៃ​ព័ត៌មាន​​វិទ្យាសាស្ដ្រ​បច្ចេកទេស និងសេដ្ឋកិច្ចសង្គមថ្មីៗបំផុតពាក់​ព័ន្ធ នឹងការ​ប្រែប្រួល​អាកាសធាតុសម្រាប់ពិភពលោក។​
មហាសន្និបាតសហប្រជាជាតិបានអនុម័តសកម្មភាពរបស់​អង្គការឧតុនិ យមពិភពលោក WMO និងកម្មវិធីបរិស្ថាន​សហ​ប្រជា​ជាតិ​​ UNEP ក្នុងការ បង្កើត IPCC រួមគ្នា។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram