index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| គតិយុត្ត|

ចំហាកបញ្ចេញឧស្ម័ន

Emission scenario

 ការឲ្យសញ្ញាដែលគួរឲ្យទុកចិត្តបានមួយនៃការកើតមានឡើងនូវ ការបញ្ចេញ សារធាតុនានា នាពេលអានាគត ដែលអាចមាន សកម្មភាព ចំណាំងរស្មី ដូចជាឧស្ម័នផ្ទះកញ្ចក់ អាអេរ៉ូសូល ដោយ ផ្អែកលើភាពប្រទាក់គ្នា និងសង្គតិ ភាព ផ្ទៃក្នុង នៃ ការ សន្មត ពី កម្លាំង ជំរុញដូចជា ប្រជាសាស្ដ្រ និងការអភិវឌ្ឍ សេដ្ឋកិច្ច សង្គម ការ ផ្លាស់ប្ដូរបច្ចេកវិទ្យា និងទំនាក់ទំនងគន្លឹះរបស់វា។ ចំហាក កំហាប់ ដែលបានមកពីចំហាកបញ្ចេញឧស្ម័ន ត្រូវបាន ប្រើប្រាស់ ជាធាតុ ចូលសម្រាប់ អាកាសធាតុ'>ម៉ូដែលអាកាសធាតុដើម្បីព្យាករ អាកាស ធាតុ ។
នៅក្នុងរបាយការណ៍ក្រុមការងារអន្ដររដ្ឋាភិបាលស្ដីពី ការ ប្រែប្រួល អាកាសធាតុឆ្នាំ១៩៩២ សំណុំ ចំហាក ការបញ្ចេញ ឧស្ម័ន មួយត្រូវបានប្រើ ប្រាស់ជាមូលដ្ឋាន សម្រាប់ព្យាករណ៍ អាកាស ធាតុ នៅក្នុង IPCC ឆ្នាំ១៩៩៦។ ចំហាកការបញ្ចេញ ទាំងនេះត្រូវបាន ចាត់ទុកជាចំហាកIS92។ នៅក្នុង របាយ ការណ៍ ពិសេសរបស់ IPCC ស្ដីពីចំហាកការបញ្ចេញ ចំហាក ការបញ្ចេញ ថ្មីៗ ដែល ហៅ ថា ចំហាក SRESS ត្រូវ បាន បោះពុម្ភផ្សាយ ក្នុងនោះ ចំហាក ខ្លះ ត្រូវ បាន ប្រើ ប្រាស់ ជា មូលដ្ឋាន សម្រាប់ព្យាករណ៍ មានបង្ហាញ នៅ ក្នុង ជំពូកទី ៩ ដល់ ១១ នៃរបាយការណ៍ IPCC ឆ្នាំ២០០១ និងជំពូក ទី១០ និង ១១នៃ           របាយការណ៍នេះ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram