index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| គតិយុត្ត|

ដានកាបូន

Carbon footprint

បរិមាណសរុបនៃឧស្ម័នផ្ទះកញ្ចក់ ដែលបញ្ចេញទៅក្នុងបរិយាកាស ជារៀងរាល់ឆ្នាំ ដោយមនុស្សម្នាក់ គ្រួសារមួយ អគារមួយ ស្ថាប័នមួយ ឬក្រុមហ៊ុនមួយ។ ដានកាបូនរបស់ មនុស្សម្នាក់ៗមានជាអាទិ៍ ការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ពីប្រេងឥន្ធនៈប្រើប្រាស់ ផ្ទាល់ ដោយបុគ្គលម្នាក់ៗ ដូចជា តាមរយៈការប្រើប្រាស់ឧបករណ៍អគ្គិសនីក្នុងផ្ទះ ឬយានយន្ត។ បរិមាណនេះរួមបញ្ចូលផងដែរនូវឧស្ម័នផ្ទះកញ្ចក់ពីការផលិត​ទំនិញសេវាកម្មដែល បុគ្គលនោះប្រើប្រាស់ ស្ថានីយផលិត​ថាមពលអគ្គិសនី'>ថាមពលអគ្គិសនី រោងចក្រផលិតផលនានា និងទី លានចាក់សំរាម។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram