index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| រដ្ឋបាលថ្នាក់ក្រោមជាតិ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| គតិយុត្ត| សេវភាព| ព្យសនកម្ម| លិខិតយថាភូត| សមធម៌| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ|

តម្លៃធម្មតា

សំដៅដល់

១. តម្លៃធម្មតាផ្អែកលើថ្លៃនៅក្នុងប្រទេសនាំចេញឬប្រទេសប្រភពដើម ក្នុងករណីនេះ តម្លៃធម្មតានៃផលិតផលក្រោមការស៊ើបអង្កេត ត្រូវបានកំណត់ដោយផ្អែកលើមូលដ្ឋានថ្លៃប្រៀបធៀបដែលបានបង់ឬដែលត្រូវបង់ក្នុងការធ្វើពាណិជ្ជកម្មធម្មតាសម្រាប់ការលក់ផលិតផលដូចគ្នានោះដល់ដៃអ្នកប្រើប្រាស់នៅក្នុងប្រទេសនាំចេញ។

២. តម្លៃធម្មតាផ្អែកលើថ្លៃនាំចេញទៅប្រទេសទី៣ឬតម្លៃដែលបានក៏សាង នៅពេលដែលគ្មានការលក់នូវផលិតផលដូចគ្នានៅក្នុងទីផ្សារក្នុងស្រុកនៃប្រទេសនាំចេញឬនៅពេលដែលមានការលក់ដែរ តែមិនអាចយកជាមូលដ្ឋានមកប្រៀបធៀបបានដោយហេតុផលស្ថានភាពទីផ្សារឬដោយសារទំហំនៃការលក់មានកម្រិតតិចតួចក្នុងប្រទេសនាំចេញ គេត្រូវកំណត់តម្លៃធម្មតានៃផលិតផលក្រោមការស៊ើបអង្កេតដោយផ្អែកលើមូលដ្ឋានណាមួយដូចខាងក្រោម៖

- ថ្លៃប្រៀបធៀបនៃផលិតផលដូចគ្នា នៅពេលនាំចេញពីប្រទេសប្រភពដើមចូលទៅកាន់ប្រទេសទីបី ដែលបង្ហាញថាថ្លៃផលិតផលដូចគ្នានោះអាចជាថ្លៃតំណាងដើម្បីយកធ្វើជាមូលដ្ឋាន ឬ

- ចំណាយផលិតកម្មនៅក្នុងប្រទេសប្រភពដើម បូកនឹងចំណាយរដ្ឋបាលសមស្រប ចំណាយលើការលក់ និងចំណាយផ្សេងៗទៀត រួមទាំងប្រាក់ចំណេញ។

ដកស្រង់ចេញពី«ច្បាប់ស្ដីពីឧបាស្រ័យពាណិជ្ជកម្ម»ចុះថ្ងៃទី០៦ ខែមិថុនា ឆ្នាំ២០១៧។ ទាញជាPDF ចុចទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram