index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

ទីផ្សារកាបូន

Carbon market

ប្រព័ន្ធពាណិជ្ជកម្មមួយដែលក្នុងនោះ ប្រទេសនានាអាចទិញឬលក់បរិមាណនៃការ បញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីឆ្លើយតបទៅនឹងការកំណត់ថ្នាក់ ជាតិស្តីពីការបញ្ចេញឧស្ម័ននៅក្រោម ពិធីសារក្យួតូ ឬនៅក្រោមកិច្ចព្រមព្រៀងដទៃទៀត ដូចជាកិច្ចព្រមព្រៀងបណ្តារដ្ឋជាសមាជិកសហភាពអឺរ៉ុប។

ពាក្យនេះត្រូវបានប្រើប្រាស់ដោយសារតែ ឧស្ម័នកាបូនិក គឺជាប្រភេទឧស្ម័នមានច្រើន ជាងគេក្នុងចំណោម ឧស្ម័នផ្ទះកញ្ចក់ ហើយឧស្ម័នដទៃទៀតត្រូវបានវាស់ជាឯកតាសម មូលឧស្ម័នកាបូនិក

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram