index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ប្រាតិភោគ| ការគ្រប់គ្រងធនធានមនុស្ស| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| សេវភាព| ព្យសនកម្ម| សិទ្ធិឃាត់ទុក| រដ្ឋបាលថ្នាក់ក្រោមជាតិ| លិខិតយថាភូត|

ទ្រព្យសម្បត្តិរួម

Eng      community property
Fr.        biens communs

ទ្រព្យសម្បត្តិទាំងឡាយ ដែលប្ដីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលមានចំណងអាពាហ៍ពិពាហ៍ លើកលែងតែទ្រព្យសម្បត្តិដោយឡែក

(ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។)

ទ្រព្យសម្បត្តិរួម ​គឺជាទ្រពសម្បត្តិទាំងឡាយ ដែលប្ដីប្រពន្ធទាំងសងខាង ឬតែម្ខាងទទួលបាននៅក្នុងអំឡុងពេលមានចំណងអាពាហ៍ពិពាហ៍ លើកលែងតែទ្រព្យសម្បត្តិដែលកំណត់ក្នុងចំណុច ខ និងចំណុច គ នៃមាត្រា​៩៧២ (ទ្រព្យសម្បត្តិដោយឡែក) ខាងលើ។

១. ប្ដីប្រពន្ធមានសិទ្ធិស្មើគ្នាក្នុងការប្រើប្រាស់ ទទួលផលប្រយោជន៍ និង គ្រប់គ្រង ទ្រព្យសម្បត្តិរួមសហព័ទ្ធនីមួយៗ មានសិទ្ធិប្រើប្រាស់ ទទួលផលប្រយោជន៍ និង គ្រប់គ្រងទ្រព្យសម្បត្តិ របស់ខ្លួនរៀងៗខ្លួនបាន។

២. សហព័ទ្ធ មានសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិរួម នៅក្នុងទំហំដែលចាំបាច់ ដោយផ្អែកលើការ ចាំបាច់នៅក្នុងជីវភាព។

៣. សហព័ទ្ធត្រូវគ្រប់គ្រងទ្រព្យសម្បត្តិរួម ដោយសហការគ្នា។ សហព័ទ្ធម្ខាងអាចទាមទារ ចំពោះភាគីម្ខាងទៀត ឱ្យធ្វើចំណាត់ការដែលចាំបាច់ដើម្បីគ្រប់គ្រង និង រក្សាទុកនូវទ្រព្យសម្បត្តិរួមបាន។

៤. បើការពិភាក្សាអំពីការគ្រប់គ្រង ឬ ប្រើប្រាស់ទ្រព្យសម្បត្តិរួមរបស់ប្ដីប្រពន្ធមិនបានសម្រេច ឬ បើពុំអាចពិភាក្សាបានទេ​ ភាគីម្ខាងទៀតអាចទាមទារទៅតុលាការឱ្យធ្វើការចាត់ចែងចំពោះការគ្រប់គ្រង និង ប្រើប្រាស់ទ្រព្យសម្បត្តិរួមបាន។

១. បើគ្មានការយល់ព្រមពីប្ដីប្រពន្ធទាំងសងខាងទេទ្រព្យសម្បត្តិរួមរបស់ប្ដីប្រពន្ធមិនអាចយកទៅលក់ ឬ ធ្វើការចាត់ចែងផ្សេងទៀតបានឡើយ។

២. ទោះបីមានបញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើក៏ដោយ បើមានស្ថានភាពមិនអាចជៀស វាងបាន សម្រាប់ការថែទាំជីវភាពរួមក្នុងអាពាហ៍ពិពាហ៍ និង ដើម្បីរក្សាជីវភាពរស់នៅ នោះប្ដីប្រពន្ធ ណាម្ខាង អាចលក់ ឬ ធ្វើកាចាត់ចែងផ្សេងទៀត នូវទ្រព្យសម្បត្តិរួមបាន ដោយទទួលការអនុញ្ញាត ពីតុលាការ។

៣. ក្នុងករណីដែលប្ដី ឬ ប្រពន្ធណាម្ខាង បានលក់ ឬ ធ្វើការចាត់ចែងផ្សេងទៀតនូវ ទ្រព្យសម្បត្តិរួម ដោយគ្មានការយល់ព្រមពីសហព័ទ្ធម្ខាងទៀត និង គ្មានការអនុញ្ញាតពីតុលាការផង សហព័ទ្ធដែលមិនបានផ្ដល់ការយល់ព្រម អាចទាមទារអោយលុបចោលនូវការចាត់ចែងនោះ ទៅតុលាការ បាន នៅក្នុងអំឡុងពេល២(ពីរ)ឆ្នាំ គិតចាប់ពីពេលដែលបានដឹងអំពីការចាត់ចែងនោះ បើទ្រព្យសម្បត្តិរួម ដែលត្រូវបានចាត់ចែងនោះ ជាអចលនវត្ថុ និង នៅក្នុងអំឡុងពេល ១ (មួយ)​ឆ្នាំ គិតចាប់ពីពេល ដែលបានដឹងអំពីការចាត់ចែងនោះ បើទ្រព្យសម្បត្តិរួមដែលត្រូវបានចាត់ចែងនោះ ជាទ្រព្យសម្បត្តិផ្សេង។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram