index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

បទជេរប្រមាថជាសាធារណៈ

Eng. public insult/slander/injury
Fr. injure publique

អំពើប្រើពាក្យប្រមាថ ពាក្យមើលងាយ ឬពាក្យទ្រគោះដែលគ្មានការទម្លាក់កំហុសទៅលើអំពើណាមួយតាមមធ្យោបាយណាមួយដូចតទៅ៖

១-តាមពាក្យសម្តីទោះជាប្រភេទណាក៍ដោយ ដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុងពេលប្រជុំជាសាធារណៈ។

២-តាមលិខិត ឬគំនូរ ទោះជាប្រភេទណាក៍ដោយ ដែលផ្សព្វផ្សាយនៅក្នុ្ងចំណោមសាធារណៈជន ឬដាក់តាំងឱ្យសាធារណៈជនមើល។

៣-តាមគ្រប់មធ្យោបាយទូរគមនាគមន៍សោតទស្សន៍ សម្រាប់សាធារណៈជន។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ-អង់គ្លេស-បារាំង ផ្នែកក្រមព្រហ្មទណ្ឌ»​ ដែលត្រូវបានរៀបចំឡើងដោយ គណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ រក្សាសិទ្ធិ បោះពុម្ភលើកទី១ដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១១។​         

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram