index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

បរិហារកេរ្តិ៍

Eng.     defamation
Fr.        diffamation

ការលើកឡើងនូវទឡ្ហីករណ៍ ឬការទម្លាក់កំហុស ដោយអសុទ្ធចិត្ត ដែល​នាំឲ្យប៉ះពាល់ដល់កិត្តិយស ឬដល់កិត្តិស័ព្ទនៃបុគ្គលឬស្ថាប័នដោយសំដី ទោះជាប្រភេទ​ណាក៏​ដោយ ដែលបញ្ចេញនៅទីសាធារណៈ ឬនៅក្នុង​ពេលប្រជុំ​សាធារណៈ ឬតាមលិខិត ឬ គំនូរ ទោះជាប្រភេទណាក៏ដោយ ដែល​ផ្សព្វផ្សាយ នៅក្នុងសាធារណជន ឬដាក់តាំងឲ្យសាធារណជន​មើលឬតាមគ្រប់មធ្យោបាយគមនាគមន៍សោតទស្សន៍​ដែលសម្រាប់​សាធារណជន។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram