index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| គតិយុត្ត|

ផលផ្ទះកញ្ចក់

Greenhouse effect

បាតុភូតនៃកំណើនសីតុណ្ហភាពខ្យល់នៅក្នុងលំហបិទជិតដោយកញ្ចក់ ឬកៅ ស៊ូប្លាស្ទិកថ្លា ដែល​អនុញ្ញាតឱ្យ​រំភាយរស្មីព្រះអាទិត្យ ឆ្លងកាត់ចូល តែមិនអាចឱ្យ រំភាយរស្មីដែលមានជំហានរលក​វែង ឆ្លងកាត់​ចេញវិញ​បាន។

ពាក្យនេះត្រូវបានយកមកប្រើ ដើម្បីសម្គាល់បាតុភូតស្រដៀងគ្នានេះដែល កើតមាននៅក្នុង បរិយាកាស ផែនដី។ អ្នកប្រាជ្ញភាគច្រើនអះអាងថាកំណើន កម្តៅគួរឱ្យកត់សម្គាល់ចាប់ពីដើមសតវត្សរ៍នេះ បណ្តាល​មកពីកំណើននៃឧស្ម័ន កាបូនិក ឧស្ម័នក្លរ៉ភ្លុយអរ៉ូកាបួ មេតាន ឌីអាសូតម៉ូណូអុកស៊ីត ។ល។ ដែល​ប្រៀប​ដូចផ្ទះកញ្ចក់ មានប្រភពពីសកម្មភាពមនុស្ស ពិសេសពីការដុតឥន្ធនៈ ហ្វូស៊ីល។ នៅពេលដែលស្រទាប់ឧស្ម័នផ្ទះកញ្ចក់នៅក្នុងបរិយាកាសកើនលើស ពីកម្រិតធម្មជាតិ កម្តៅដែលចាំងផ្លាតពីផែនដីទៅ ពុំអាចចេញ​ទៅក្នុងបរិយាកាស ស្រទាប់លើបាន ហើយចាំងខ្ទាតមកផែនដីវិញ ដែលជាមូលហេតុនៃកំណើន សីតុណ្ហ​ភាព ខ្យល់នៅក្នុងបរិយាកាសស្រទាប់ក្រោម។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram