index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

ពន្ធលើការបញ្ចេញឧស្ម័ន

Emission tax

ពន្ធដែលរដ្ឋាភិបាលកំណត់សម្រាប់មួយឯកតានៃការបញ្ចេញសមមូលឧស្ម័ន កាបូនិក ពីប្រភពដែលជាប់ពន្ធ​។ ពន្ធដែលទាក់ទងនឹងពន្ធលើការបញ្ចេញឧស្ម័ នមានដូចតទៅ៖ ដោយសារកាបូនទាំងអស់នៅក្នុងឥន្ធនៈ​ហ្វូស៊ីលបញ្ចេញឧស្ម័ន កាបូនិក ដូច្នេះពន្ធលើឥន្ទនៈហ្វូស៊ីលផ្ទុកកាបូន ត្រូវបានគេហៅថាពន្ធកាបូន ដែល​សមមូលនឹងពន្ធលើការបញ្ចេញចំហេះឥន្ទនៈហ្វូស៊ីល។ ពន្ធលើថាមពល ជាពន្ធលើបរិមាណថាមពលដែល​បានប្រើប្រាស់ឥន្ទនៈ ដើម្បីជួយកាត់បន្ថយ តម្រូវការថាមពល ទើបអាចជួយកាត់បន្ថយការបញ្ចេញឧស្ម័ន​កាបូនិកពីការប្រើ ប្រាស់ឥន្ទនៈហ្វូស៊ីល។ ពន្ធបៃតង (ecotax) ត្រូវបានបង្កើតឡើងក្នុងគោលដៅ កែប្រែ​ឥរិយាបថរបស់មនុស្ស (ជាពិសេស ឥរិយាបថផ្នែកសេដ្ឋកិច្ច) ដើម្បីឱ្យ គោរពតាមគោលការណ៍ដែលមាន​មេត្រីភាពជាមួយបរិស្ថាន។ ពន្ធអន្តរជាតិទៅ លើការបញ្ចេញ/កាបូន/ថាមពល គឺជាពន្ធដែលរឹតបន្តឹងដោយ​ទីភ្នាក់ងារ'>ភ្នាក់ងារអន្តរជាតិ ទៅលើប្រភពបញ្ចេញជាក់លាក់សម្រាប់ប្រទេសជាភាគីចូលរួម។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram