index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

ព្រឹត្តិការណ៍ធាតុអាកាសធ្ងន់ធ្ងរ

Extreme weather

ព្រឹត្តិការណ៍ធាតុអាកាសមិនប្រក្រតីមួយដែលកម្រកើតមានឡើងនៅទីកន្លែង និងពេលណាមួយ ដូចជា ភាព​រាំងស្ងួតខ្លាំង ភ្លៀងធ្លាប់ខ្លាំង ជាដើម ហើយដែល តាមធម្មតាកើតឡើងតិចជាង១០ភាគរយនៃអនុគមន៍​ប្រូបាប៊ីលីតេដង់ស៊ីតេ ដែល បានសង្កេត។

លក្ខណៈរបស់ធាតុអាកាសធ្ងន់ធ្ងរអាចខុសគ្នាយ៉ាងខ្លាំងពីកន្លែងមួយទៅកន្លែង មួយ។ ព្រឹត្តិការណ៍ធាតុ​អាកាសធ្ងន់ធ្ងរមួយមិនអាចចាត់​ទុកថាជាប់ទាក់ទងដោយ ផ្ទាល់ជាមួយការប្រែប្រួលអាកាសធាតុពីសកម្មភាព​មនុស្សនោះទេ ព្រោះវាក៏ អាចកើតឡើងដោយធម្មជាតិដែរ។ នៅពេលលំនាំធាតុអាកាសធ្ងន់ធ្ងរបន្តកើត​ឡើង​ក្នុងពេលខ្លះ ដូចជាក្នុងរដូវមួយ គេអាចចាត់ថ្នាក់ជាព្រឹត្តិការណ៍អាកាស ធាតុធ្ងន់ធ្ងរ ជាពិសេសប្រសិនបើ​បង្កើតបានជាព្រឹត្តិការណ៍ដែលមានកម្លាំងមធ្យម ឬកម្លាំងសរុបក្នុងកម្រិតធ្ងន់ធ្ងរ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram