index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| សេវភាព| រដ្ឋបាលថ្នាក់ក្រោមជាតិ| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

ភាពមិនប្រាកដប្រជា

Uncertainty

ស្ថានភាពមួយនៃកង្វះចំណេះដឹងដែលបណ្តាលមកពីកង្វះព័ត៌មានឬការមិនឯកភាពគ្នា នូវអ្វីដែលបានដឹងឬអាចដឹង។

ភាពមិនប្រាកដប្រជាអាចមានច្រើនប្រភព រាប់ចាប់ពីកំហុសដែលអាចគណនាបាននៅ ក្នុងទិន្នន័យ រហូតដល់ការកំណត់ទស្សនៈ ឬពាក្យបច្ចេកទេស ឬការព្យាករមិនច្បាស់លាស់ អំពីឥរិយាបថរបស់មនុស្ស។ ដូច្នេះភាពមិនប្រាកដប្រជាអាចតំណាងដោយការវាស់វែង តាមបែបបរិមាណដូចជា របាយតួលេខដែលគណនាដោយម៉ូដែលខុសៗគ្នា​ឬដោយ សេចក្តីអធិប្បាយតាមបែបគុណភាពដូចជា ការឆ្លុះបញ្ចាំងអំពីការវិនិច្ឆ័យរបស់ក្រុមអ្នក ជំនាញ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram