index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

ម៉ូដែលអាកាសធាតុ

Climate model

គំរូតារាងជាតួលេខនៃអាកាសធាតុ'>ប្រព័ន្ធអាកាសធាតុ ដែលផ្អែកលើលក្ខណៈរូប គីមី និងជីវៈនៃ សមាសភាគរបស់ អាកាសធាតុ'>ប្រព័ន្ធអាកាសធាតុ អន្តរកម្មរបស់សមាសភាគទាំងនោះ និងដំណើរការ ឆ្លើយតប ដោយរួមបញ្ចូលលក្ខណៈដែលស្គាល់ទាំងអស់ឬខ្លះៗ។ អាកាសធាតុ'>ប្រព័ន្ធអាកាសធាតុនេះ អាចតាងដោយម៉ូដែលមានលក្ខណៈស្មុគស្មាញខុសគ្នាពោលគឺ សម្រាប់សមាសភាគឬបង្គុំ សមាសភាគណាមួយ ធ្វើឱ្យគេអាចកំណត់វិសាលគមន៍ឬលំដាប់នៃម៉ូដែលទៅតាមចំនួន កត្តារូប ដែលតំណាងឱ្យវិសាលភាពនៃដំណើរការរូបសាស្ត្រ គីមីសាស្ត្រ ជីវសាស្ត្រ ឬ កម្រិតប៉ារ៉ាម៉ែត្រជាក់ស្តែង។ អាកាសធាតុ'>ម៉ូដែលអាកាសធាតុត្រូវបានប្រើប្រាស់ជាឧបករណ៍សិក្សា ស្រាវជ្រាវ ដើម្បីធ្វើការបង្ហាញត្រាប់ពីអាកាសធាតុ ហើយសម្រាប់គោលបំណងប្រតិបត្តិ រួមទាំងការទស្សន៍ទាយអាកាសធាតុ ប្រចាំខែ ប្រចាំរដូវ និងប្រចាំឆ្នាំ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram