index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

យន្តការឥណទានកាបូនរួមគ្នា

Joint Crediting Mechanism (JCM)

យន្តការទ្វេភាគីរវាងប្រទេសជប៉ុននិងប្រទេសកំពុងអភិវឌ្ឍណាមួយ ហើយដែលមាន ធាតុ៣៖ ទី១ គឺដើម្បីជួយសម្រួលដល់ការផ្សព្វផ្សាយបច្ចេកវិទ្យាបញ្ចេញកាបូនតិចនាំមុខគេ ផលិតផល ប្រព័ន្ធ សេវាកម្ម និងហេដ្ឋារចនាសម្ព័ន្ធ ក៏ដូចជាការអនុវត្តសកម្មភាព កាត់ បន្ថយនិងរួមចំណែកដល់ ការអភិវឌ្ឍប្រកបដោយចីរភាព ដល់ប្រទេសកំពុងអភិវឌ្ឍ។ ទី២ គឺដើម្បីវាយតម្លៃសមស្របដល់ការកាត់បន្ថយឬការស្រូបឧស្ម័នផ្ទះកញ្ចក់ពីបណ្តាប្រទេស​កំពុងអភិវឌ្ឍតាមបែបបរិមាណតាមរយៈសកម្មភាពកាត់បន្ថយដែលបានអនុវត្តក្នុងបណ្តាប្រទេសកំពុងអភិវឌ្ឍនិងប្រើប្រាស់ការកាត់បន្ថយឬការស្រូបឧស្ម័នទាំងនោះដើម្បីសម្រេចគោលដៅកាត់បន្ថយការបញ្ចេញឧស្ម័នរបស់ប្រទេសអភិវឌ្ឍទាំងនោះ។​ ទី៣ គឺដើម្បីរួម​ចំណែក​ដល់​​​​គោលបំណងចុង​ក្រោយនៃ អនុសញ្ញាក្របខណ្ឌសហ​ប្រជាជាតិស្តីពីកា​រប្រែប្រួល​អាកាសធាតុ ដោយការសម្រួលឱ្យមានសកម្មភាពជាសកលក្នុងការកាត់​បន្ថយការបញ្ចេញ​​ឬស្រូបយកឧស្ម័ន។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ​នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព​ និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram