index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| គតិយុត្ត|

រដ្ឋបាលឯកភាព

Eng. Unified Administration

គឺការរៀបចំឱ្យមានក្រុមប្រឹក្សា​នៅរដ្ឋបាល​ថ្នាក់​ក្រោម​​ជាតិ​មួយ​ ដែលអាចម្ចាស់ការក្នុងការគ្រប់គ្រង ចាត់ចែងមុខងារ និងធនធានរាប់ទាំងហិរញ្ញវត្ថុ បុគ្គលិក​ ទ្រព្យ​សម្បត្ដិរបស់ខ្លួន ហើយក្រុមប្រឹក្សានីមួយៗនោះ មានសមត្ថភាព​សម្របសម្រួល​ប្រកប​ដោយ​​ប្រសិទ្ធិភាព នូវសកម្មភាពនៃការផ្ដល់សេវាកម្ម និងការអភិវឌ្ឍផ្សេងៗទៀត ដែលមាននៅ​ក្នុង​ដែន​​សមត្ថ​កិច្ច​របស់ខ្លួន ​រួមទាំងការផ្ដល់សេវាកម្ម​ និងការអភិវឌ្ឍដែលធ្វើឡើងដោយក្រសួង​ ស្ថាប័ន​នានា​​របស់រាជរដ្ឋាភិបាល សំដៅឆ្លើយតបសេចក្ដីត្រូវការរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

ដកស្រង់ចេញពី កម្មវិធីជាតិ សម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបេតយ្យនៅថ្នាក់ក្រោមជាតិ ២០១០-២០១៩ នាថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១០។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram