index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

រំភាយរស្មីក្រហមអាំងហ្រ្វាកម្តៅ

Thermal infrared radiation
រំភាយរស្មីដែលភាយចេញពីផ្ទៃផែនដីបរិយាកាស និងពពក ហើយដែលគេ អាច​ហៅ​ផងដែរថារំភាយរស្មីពីដែនដីគោកឬកាំរស្មីជំហានរលកវែង។
រំភាយរស្មីនេះមានលក្ខណៈខុសពីរំភាយរស្មីក្បែរអាំងហ្រ្វា ដែលជាផ្នែក​មួយ​នៃជំហានរលកពន្លឺព្រះអាទិត្យ។ ជាទូទៅរំភាយរស្មីក្រហមអាំងហ្រ្វាមាន​ជំហាន រលកវែងជាងជំហានរលកពណ៌ក្រហម​នៅក្នុងផ្នែកនៃបាច់ពន្លឺ​មើល​ឃើញ។ ជំហានរលករំភាយរស្មីក្រហមអាំងហ្រ្វាកម្តៅខុសពីរំភាយរស្មីជំហាន​រលក​ខ្លី  ឬ រំភាយរស្មីព្រះអាទិត្យ ដោយសារតែភាពខុសគ្នានៃសីតុណ្ហភាព​រវាង​ព្រះអាទិត្យ និងប្រព័ន្ធបរិយាកាសផែនដី។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram