index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

សកម្មភាពជាតិកាត់បន្ថយសមស្រប

Nationally Appropriate Mitigation Actions (NAMAs)
គោលនយោបាយ និងសកម្មភាពទាំងឡាយដែលជាផ្នែកមួយនៃការប្ដេជ្ញាចិត្ដ​ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ដោយស្ម័គ្រចិត្ដ ហើយត្រូវការ​ជា​ចាំបាច់នូវការគ្រាំទ្រ និងជំរុញដោយគោលនយោបាយ បច្ចេកវិទ្យា ហិរញ្ញ​ប្បទាន និងកសាងសមត្ថភាពដែលអាចវាស់វែងបាន អាចរាយការណ៍បាន និងអាចផ្ទៀងផ្ទាត់បាន។
ក្នុងបរិបទប្រទេសកំពុង​អភិវឌ្ឍ NAMA ត្រូវឆ្លើយតបទៅនឹងគោលដៅអភិវឌ្ឍ ប្រកបដោយចីរភាពនិងអាទិភាពនានា ដើម្បីឈានឆ្ពោះទៅ​រកការអភិវឌ្ឍ​សេដ្ឋ កិច្ច សង្គម និងកាត់បន្ថយភាពក្រីក្រ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram