index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

សច្ចានុមតិ

Eng.     ratification
Fr.        ratification

១-ការយល់ព្រមទទួលស្គាល់ ដែលមានអានុភាព'>អានុភាព​ប្រតិ​សកម្ម។

ឧ.ក្មេងម្នាក់(១៧ឆ្នាំ) ធ្វើកិច្ចសន្យាមួយ កិច្ចសន្យានោះ​មិន​ពេញលក្ខណៈច្បាប់ទេ។ តើបើក្មេងនោះ ផ្ដល់​សច្ចានុមតិ​(ផ្ដល់ការយល់ព្រម)​ លើកិច្ចសន្យានោះ​ ក្រោយ​​​ពេល​វា​ធំ​ពេញវ័យ​(១៨ឆ្នាំ) កិច្ចសន្យា​នោះក្លា​យ​ជាកិច្ចសន្យា​ពេញ​លក្ខណៈ​ច្បាប់។

២ការទទួលស្គាល់របស់ភាគី ចំពោះសកម្មភាពបណ្ដឹង​ ដែល​បាន​ធ្វើឡើងដោយបុគ្គលដែលខ្វះសិទ្ធិតំណាងដោយ​អាណត្ដិ​ ហើយការទទួលស្គាល់នោះត្រូវមានអានុភាព'>អានុភាព​ប្រតិ​សកម្មតាំង​ពីពេល​ដែលសកម្មភាពនោះបានធ្វើឡើង។

ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram