index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

សិទ្ធិឃាត់ទុក

Eng.     right of retention
Fr.        droit de rétention

សិទ្ធិប្រាតិភោគប្រត្យក្សមួយប្រភេទ របស់អ្នកកាន់កាប់វត្ថុអ្នកដទៃ ដែលមាន​សិទ្ធិលើបំណុល ក្នុងការឃាត់ទុកវត្ថុនោះរហូតដល់ពេលដែលខ្លួនបានទទួលការសងចំពោះសិទ្ធិលើបំណុល។

(ដកស្រង់ចេញពី «សទ្ទានុក្រមពាក្យច្បាប់ ខ្មែរ អង់គ្លេស បារាំង ផ្នែករដ្ឋប្បវេណី និង នីតិវិធីរដ្ឋប្បវេណី» ដែលត្រូវបានរៀបចំដោយគណៈកម្មការបណ្ឌិត្យសភាទទួលបន្ទុកអនុម័តពាក្យច្បាប់ និង​​បោះពុម្ភដោយទីស្ដីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ​២០០៧។)

 

១-ប្រសិនបើអ្នកកាន់កាប់វត្ថុរបស់អ្នកដទៃ មានសិទ្ធិលើបំណុលដែលបានកើតឡើង ដោយទាក់ទងនឹងវត្ថុនោះ អ្នកនោះអាចឃាត់ទុកនូវវត្ថុនោះបាន រហូតដល់ពេលដែលខ្លួនទទួលការសងលើបំណុលនោះ។ ប៉ុន្តែ សិទ្ធិឃាត់ទុកមិនត្រូវកើតមានឡើយ ប្រសិនបើសិទ្ធិលើបំណុលនោះមិនទាន់ដល់ពេលកំណត់ត្រូវសង។

២-បញ្ញត្តិនៃកថាខណ្ឌទី១ ខាងលើនេះ មិនត្រូវយកមកអនុវត្តឡើយ ចំពោះករណីដែលការកាន់កាប់ត្រូវបានចាប់ផ្ដើម ដោយអំពើអនីត្យានុកូល

១- ម្ចាស់សិទ្ធិឃាត់ទុក អាចទទួលផលពីវត្ថុដែលឃាត់ទុក និង អាចយកផលនោះមកកាត់សិទ្ធិលើបំណុល ដោយមានអាទិភាពជាងម្ចាស់បំណុលផ្សេងទៀតបាន។

២-ផលដែលបានកំណត់នៅក្នុងកថាខណ្ឌទី ១ ខាងលើនេះ ត្រូវយកមកកាត់ការប្រាក់សិទ្ធិលើបំណុលជាមុនសិន ហើយប្រសិនបើមានសំណល់ ត្រូវយកមកកាត់ប្រាក់ដើម។

១-ម្ចាស់សិទ្ធិឃាត់ទុក ត្រូវកាន់កាប់វត្ថុដែលឃាត់ទុកនោះ ដោយប្រុងប្រយ័ត្នក្នុងនាមជាអ្នកគ្រប់គ្រងដោយសុចរិត។

២-ម្ចាស់សិទ្ធិឃាត់ទុក មិនអាចយកវត្ថុដែលឃាត់ទុកនោះ ទៅប្រើប្រាស់ ឬ ជួល ឬ​ ដាក់ជាប្រាតិភោគបានទេ បើគ្មានការយល់ព្រមពីសំណាក់កូនបំណុល។ ប៉ុន្តែ ម្ចាស់សិទ្ធិឃាត់ទុកអាចប្រើប្រាស់វត្ថុដែលឃាត់ទុកបាន ត្រឹមកម្រិតដែលចាំបាច់ក្នុងការរក្សានូវវត្ថុឃាត់ទុកនោះ។

៣-ប្រសិនបើម្ចាស់សិទ្ធិឃាត់ទុកបានធ្វើផ្ទុយនឹងបញ្ញត្តិនៃកថាខណ្ឌទី ១ ឬ ២ខាងលើនេះ កូនបំណុលអាចទាមទារឲ្យរំលត់នូវសិទ្ធិឃាត់ទុកនោះបាន។

- ប្រសិនបើម្ចាស់សិទ្ធិឃាត់ទុកបានចេញចំណាយជាចាំបាច់សម្រាប់ការគ្រប់គ្រង និងថែរក្សាវត្ថុ ចំពោះវត្ថុបានឃាត់ទុក ម្ចាស់សិទ្ធិឃាត់ទុកនោះ អាចទាមទារឱ្យកម្មសិទ្ធិករ នៃវត្ថុនោះសងចំណាយវិញ
បាន។

- ប្រសិនបើម្ចាស់សិទ្ធិឃាត់ទុកបានចេញចំណាយបង្កើនតម្លៃ ចំពោះវត្ថុដែលបានឃាត់ទុក ម្ចាស់សិទ្ធិឃាត់ទុកនោះ អាចទាមទារឱ្យកម្មសិទ្ធិករនៃវត្ថុនោះសងចំណាយទាំងអស់ដែលខ្លួនបានចេញ ឬ តម្លៃប្រាក់កំណើនដែលមានអត្ថិភាព តាមការជ្រើសរើសរបស់កម្មសិទ្ធិករបាន ក្នុងករណីដែលកំណើនតម្លៃនោះនៅតែមាន។ ប៉ុន្តែ តុលាការអាចកំណត់ពេលសមរម្យដើម្បីសង តាមការទាមទាររបស់កម្មសិទ្ធិករ
បាន។

ការអនុវត្តសិទ្ធិឃាត់ទុក មិនរារាំងដំណើរការនៃអាជ្ញាយុកាលនៃការរំលត់សិទ្ធិលើបំណុលឡើយ។

កូនបំណុលអាចទាមទារឱ្យរំលត់នូវសិទ្ធិឃាត់ទុកបាន ដោយផ្តល់នូវប្រាតិភោគដ៏សមរម្យ។

- សិទ្ធិឃាត់ទុកត្រូវរំលត់ ពេលណាម្ចាស់សិទ្ធិឃាត់ទុកបានបាត់បង់នូវការកាន់កាប់វត្ថុឃាត់ទុកនោះ។ ប៉ុន្តែ ក្នុងករណីដែលម្ចាស់សិទ្ធិឃាត់ទុកនោះ ទៅជួល ឬដាក់បញ្ចាំ ដោយទទួលការយល់ព្រមពីកូនបំណុល តាមបញ្ញាត្តិនៃកថាខណ្ឌទី២ មាត្រា៧៧៦ (ករណីយកិច្ចរបស់ម្ចាស់សិទ្ធិឃាត់ទុកក្នុងការរក្សាគ្រប់គ្រងវត្ថុដែលឃាត់ទុក) នៃក្រមនេះ សិទ្ធិឃាត់ទុកនេះមិនត្រូវរលត់ឡើយ។

- ទោះបីជាម្ចាស់សិទ្ធិឃាត់ទុកបានបាត់បង់នូវការកាន់កាប់វត្ថុឃាត់ទុកក៏ដោយប្រសិនបើម្ចាស់សិទ្ធិឃាត់ទុកនោះ បានការកាន់កាប់នោះមកវិញ តាមបញ្ញាត្តិនៃមាត្រា២៣៧ (សិទ្ធិទាមទារឱ្យប្រគល់វត្ថុកាន់កាប់មកវិញ) នៃក្រមនេះ ការកាន់កាប់នោះ ត្រូវបានចាត់ទុកថា បានបន្តរហូតមក។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram