index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

ស្ថានប្រព័ន្ធ ឬប្រព័ន្ធអេកូឡូស៊ី

Ecosystem

បណ្តុំមុខងារនៃប្រព័ន្ធមួយ ដែលរួមផ្សំឡើងដោយភាវៈ មានជីវិត និងបរិស្ថានគ្មានជីវិត ដែលនៅជុំវិញភាវៈមានជីវិតទាំង នោះ ព្រមទាំងអន្តរកម្មទៅវិញទៅមក(អន្តរកម្មរវាងភាវៈមានជីវិត និងបរិស្ថានគ្មានជីវិត និងអន្តរកម្មរវាងភាវៈមានជីវិតទាំងនោះ)។

ប្រព័ន្ធអេកូឡូស៊ីទាំងឡាយអាចរស់ក្នុងប្រព័ន្ធអេកូឡូស៊ីផ្សេងទៀត ហើយមាត្រដ្ឋានវាអាចប្រែប្រួលចាប់ពីតូចបំផុតរហូត ដល់ជីវមណ្ឌលទាំងមូល។ បច្ចុប្បន្ននេះ ប្រព័ន្ធអេកូឡូស៊ីភាគ ច្រើនអាចរួមផ្សំដោយមនុស្ស ដែលជាសារពាង្គកាយសំខាន់ ហើយទទួលរងឥទ្ធិពលពីសកម្មភាពមនុស្សនៅក្នុងប្រព័ន្ធអេកូឡូស៊ីនោះ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram