index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

ស្រទាប់អូសូន

Ozone layer

ស្រទាប់មួយ ដែលមានកំហាប់អូសូនខ្ពស់បំផុតនៅក្នុង មណ្ឌលអាកាសស្ងប់ ដែលលាតសន្ធឹងប្រមាណ១២ ទៅ៤០ គីឡូ ម៉ែត្រពីផ្ទៃផែនដី ហើយកំហាប់អូសូនកើនដល់កម្រិតអតិបរមា ចន្លោះពី២០ ទៅ២៥ គីឡូម៉ែត្រ។

ស្រទាប់នេះកំពុងរងការខូចខាត ដោយសារការបញ្ចេញ ឧស្ម័ន ដែលផ្សំដោយក្លរ និងប្រូម តាមរយៈសកម្មភាពមនុស្ស។ ជារៀងរាល់ឆ្នាំ ការបាត់បង់ខ្លាំងបំផុតនៃអូសូន'>ស្រទាប់អូសូនកើតឡើង នៅនិទាឃរដូវក្នុងតំបន់អង់តាកទិក ដែលបង្កឡើងដោយសមាស ធាតុក្លរ និងប្រូមចេញពីសកម្មភាពមនុស្ស គួបផ្សំនឹងលក្ខខណ្ឌ ឧតុនិយមជាក់លាក់នៃតំបន់នោះ។ បាតុភូតនេះបង្កើតឱ្យមាន អូសូន'>ប្រហោងអូសូន

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram