index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ការគ្រប់គ្រងធនធានមនុស្ស| ប្រាតិភោគ| សិទ្ធិប្រត្យក្ស ឫ សិទ្ធិភណ្ឌិក| រដ្ឋបាលថ្នាក់ក្រោមជាតិ| សេវភាព| ការធ្វើប្រតិភូកម្ម ឬការធ្វើវិសហមជ្ឈការមុខងារ| កិច្ចសន្យាម៉ៅការ| ព្យសនកម្ម| លិខិតយថាភូត| សិទ្ធិឃាត់ទុក|

ឧស្ម័នផ្ទះកញ្ចក់

Greenhouse gas (GHG)

ឧស្ម័នដែល​មានក្នុងបរិយាកាស ដែលកើតឡើងដោយធម្មជាតិ ឬដោយសកម្ម ភាពមនុស្ស ហើយដែលស្រូបយក និងបញ្ចេញរស្មីតាមរលកជាក់លាក់ក្នុងជំហាន រលក នៃរំភាយរស្មីកម្ដៅក្រហមអាំងហ្រ្វាដែលភាយចេញពីផ្ទៃផែនដី   បរិយាកាស     និងពពក។ បាតុភូតទាំងនេះបង្កឱ្យមាន ផលផ្ទះកញ្ចក់

ចំហាយទឹក( H2O )ឧស្ម័នកាបូនិក (CO2)ឌីអាសូតម៉ូណូអុកស៊ីត ( N2O )  មេតាន ( CH4 )និង អូសូន ( O3 ) ជាឧស្ម័នផ្ទះកញ្ចក់ចម្បងនៅក្នុងបរិយាកាស របស់ផែនដី។ ក្រៅពីនេះមានឧស្ម័នផ្ទះកញ្ចក់មួយចំនួននៅក្នុងបរិយាកាសដែលបង្កើត ដោយមនុស្សទាំងស្រុង ដូចជា ហាឡូកាបួ និងសារធាតុដ៏ទៃទៀតដែលផ្ទុកក្លរ និង ប្រូម គឺស្ថិតក្រោមការគ្រប់គ្រងនៃ ពិធីសារម៉ុងរ៉េអាល់។ ក្រៅពីCON2O និងCH4 ពិធីសារក្យូតូ គ្រប់គ្រងឧស្ម័នផ្ទះកញ្ចក់ដ៏ទៃទៀតដូចជា ស៊ុលភួ អ៊ិចសាភ្លុយអរីត( SF6 )អ៊ីដ្រូភ្លុយអរ៉ូកាបួ( HFCs ) និង​ ភ្លុយអរ៉ូកាបួ'>ពែរភ្លុយអរ៉ូកាបួ( PFCs )

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម

Instagram