index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ទម្រង់វិសមរូបអាកាសធាតុ

Modes of climate variability

វិសមរូបធម្មជាតិ នៃប្រព័ន្ធអាកាសធាតុ ជាពិសេស តាមរដូវកាល និងក្នុងរយៈពេលវែង ដែលច្រើនតែកើតឡើង ដោយមានទម្រង់ទីតាំង និងមាត្រដ្ឋានពេលវេលាសមស្រប តាមរយៈជវភាព(dynamic) នៃចរន្ដបរិយាកាស និងតាមរយៈអន្តរកម្មរវាងផ្ទៃដី និងមហា
សមុទ្រ។

ទម្រង់ទាំងនេះច្រើនត្រូវបានគេហៅថា របបម៉ូតឬទំនាក់ទំនងពីចម្ងាយ។ ឧទាហរណ៍ ចរន្តអាត្លង់ទិកខាងជើង(NAO) ទម្រង់ប៉ាស៊ីហ្វិកអាមេរិកខាងជើង(PNA) ចរន្តអែលនីញ៉ូ ខាងត្បូង(ENSO) ទម្រង់ជាវង់ខាងជើង និងទម្រង់ជាវង់ខាងត្បូង ជាទម្រង់វិសមរូប អាកាសធាតុ

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម