index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ទឹកកកសមុទ្រ

Sea ice

ទឹកកកក្នុងសមុទ្រដែលកើតចេញពីកំណកទឹកសមុទ្រ ដែលអាចជាបំណែកនៅដាច់ៗ ពីគ្នា (ផ្ទាំងទឹកកកអណ្តែត ) រសាត់នៅលើផ្ទៃមហាសមុទ្រឬសមុទ្រដោយសារចរន្តខ្យល់ និងទឹកដែលបង្កើតបានជាបណ្តុំទឹកកក ឬជាផ្ទាំងទឹកកកដែលគ្មានចលនានៅជាប់នឹងឆ្នេរ   ( ផ្ទាំងទឹកកក លើផ្ទៃសមុទ្រ )។

កំហាប់ទឹកកកសមុទ្រគឺជាប្រភាគនៃផ្ទៃមហាសមុទ្រឬសមុទ្រដែលគ្របដណ្តប់ដោយទឹក កក។ ទឹកកកសមុទ្រដែលមានអាយុតិចជាងមួយឆ្នាំមានឈ្មោះថា ទឹកកកឆ្នាំទីមួយ។ ទឹកកកសមុទ្រដែលមានអាយុច្រើនឆ្នាំ គឺទឹកកកសមុទ្រដែលមិនរលាយយ៉ាងហោច ណាស់ក្នុងមួយរដូវក្តៅ។ គេអាចបន្តចែកឈ្មោះទឹកកក ដែលមានអាយុច្រើនឆ្នាំ ទៅជា ទឹកកកឆ្នាំទីពីរនិងទឹកកកពហុឆ្នាំ ហើយទឹកកកពហុឆ្នាំនេះជាទឹកកកដែលមិនរលាយយ៉ាង ហោចណាស់រយៈពេលពីររដូវក្តៅ។

ដកស្រង់ចេញពី «សទ្ទានុក្រមបច្ចេកសព្ទស្ដីពីការប្រែប្រួលអាកាសធាតុ», បោះពុម្ភដោយនាយកដ្ឋានប្រែប្រួលអាកាសធាតុ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងក្រសួងបរិស្ថាន, បោះពុម្ភលើកទី១ ឆ្នាំ២០១៧។

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម