index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ការអភិវឌ្ឍដី

ការអភិវឌ្ឍដី សំដៅដល់ការរៀបចំដី តាមរយៈការប្ដូរប្រភេទនៃការប្រើប្រាស់ដី ការប្ដូរមុខងារតំបន់ប្រើប្រាស់ដី ការធ្វើសមាហរណកម្មក្បាលដី ការបង្រួមក្បាលដី ការបំបែកក្បាលដី ការកែប្រែរចនាសម្ព័ន្ធនៃដី និង/ឬ ការបង្កើនដង់ស៊ីតេនៃការប្រើប្រាស់ដី សម្រាប់គោលដៅនៃ ការសាងសង់លំនៅឋាន អគារពាណិជ្ជកម្ម សេវាកម្ម ឬឧស្សាហកម្ម ដោយធានាបាននូវការរៀបចំហេដ្ឋារចនាសម្ព័ន្ធសាធារណៈ លំហសាធារណៈ និងសេវាសាធារណៈស្របតាមបទប្បញ្ញត្ដិនៃការប្រើប្រាស់ដី។

សូមមើល ប្រការ​ ៤ នៃ ប្រកាសក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្តីពី «ការអភិវឌ្ឍដី»​ លេខ ០៨៧ ដ.ន.ស. ប្រក/នីក. ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០១៨។ ទាញយកជា PDF ចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម