index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

សមធម៌

Eng. Equity
Fr. équité (f.)

សំដៅដល់ភាពសមរម្យនៃការផ្តល់ជូន ឬទទួលបានអ្វីមួយដែលកម្រិតនៃការផ្តល់ជូន ឬទទួលបាននោះត្រូវបានកំណត់ដោយផ្អែកលើចរិតលក្ខណៈនៃបុគ្គលនីមួយៗ។

ដកស្រង់ចេញពី ឯកសារស្តីពីក្របខណ្ឌគោលនយោបាយគាំពារសង្គម ចុះថ្ងៃទី ០៩ ខែកក្កដា ឆ្នាំ២០១៥។ ទាញយកឯកសារជា PDF ចុចនៅទីនេះ

លក្ខខណ្ឌតម្រូវជាមូលដ្ឋាននៃយុត្តិធម៌សង្គមដែលជាប់ពាក់ព័ន្ធនឹងភាពត្រឹមត្រូវឬចំណែកត្រឹមត្រូវហើយខុសពីសមភាពឬចំណែកស្មើគ្នា។ មិនដូច សមភាពដាច់ខាត ដែលមិនបានពិចារណាពីភាពខុសគ្នាក្នុងករណីនីមួយៗនោះទេ សមធម៌ទាមទារឱ្យករណីដូចគ្នាត្រូវបានគេប្រព្រឹត្តដោយស្មើភាពគ្នា និងករណីផ្សេងគ្នាត្រូវបានគេប្រព្រឹត្តដោយមិនស្មើភាពគ្នា។ ការបែងចែកធនធាននៅក្នុងសង្គមត្រូវកំណត់ដោយយោងទៅតាមគុណូបការៈ តម្រូវការ និង សមត្ថភាពរបស់អ្នកទទួល។ មានតែមនុស្សដែលស្ថិតក្នងប្រភេទដូចគ្នានិងមានលក្ខខណ្ឌដូចគ្នាប៉ុណ្ណោះ ទើបត្រូវទទួលបានការប្រព្រឹត្តដូចគ្នា។ សមធម៌ទាមទារឱ្យមានការបញ្ជាក់ពីវិធានទូទៅដើម្បីឆ្លើយតបទៅនឹងស្ថានភាពពិសេស និង ស្វែងរកការផ្តល់សេចក្តីសម្រេចចិត្តត្រឹមត្រូវក្នុងករណីដោយឡែកៗ។

(ពាក្យនេះ គេប្រើនៅក្នុងទស្សនវិជ្ជានយោបាយ)

ដកស្រង់ចេញពី «សន្ទានុក្រមទស្សនវិជ្ជា ខ្មែរ- អង់គ្លេស-បារាំង» ដែលត្រូវបានរៀបចំដោយគណៈកម្មការទស្សនវិជ្ជានៃក្រុមប្រឹក្សាជាតិភាសាខ្មែរ និងបោះពុម្ពផ្សាយដោយទីស្តីការគណៈរដ្ឋមន្ត្រី នៅឆ្នាំ២០១៩ ។ ទាញយកឯកសារនេះជា PDF ចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម