index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ដំណើរការប្រក្រតីរបស់ក្រុម ឬបុគ្គលបោះផ្សាយ

Eng:Going Concern

សំដៅដល់ស្ថានភាពដែលក្រុម ឬ បុគ្គលបោះផ្សាយនឹងបន្តប្រតិបត្តិការរបស់ខ្លួនក្នុងពេលអនាគត    ដែលអាចព្យាករណ៍  ទុកបានដោយឈរលើមូលដ្ឋានក្រុមហ៊ុនបុគ្គលបោះផ្សាយមិនមានចេតនា ឬ  មិនមានតម្រូវការក្នុងការជម្រះបញ្ជី ឬ កាត់បន្ថយជាសារវន្តនូវទំហំប្រតិបត្តិការក្រុមហ៊ុនបុគ្គលបោះផ្សាយ។ ប្រសិនបើមានចេតនា ឬក៏តម្រូវការក្នុងការជម្រះបញ្ជី ឬ កាត់បន្ថយជាសារវន្តនូវទំហំប្រតិបត្តិការរបស់ក្រុមហ៊ុន ឬ  បុគ្គលបោះផ្សាយនៅពេលនោះរបាយការណ៍ហិរញ្ញវត្ថុត្រូវរៀបចំឡើយដោយឈរលើមូលដ្ឋានផ្សេងពីមូលដ្ឋានក្នុងការរៀបចំរបាយការណ៍ហិរញ្ញវត្ថុសម្រាប់ស្ថានភាព      នៃដំណើរការប្រក្រតីរបស់ក្រុមហ៊ុនបុគ្គលបោះផ្សាយ។ 

 ដកស្រង់ចេញពីអនុក្រឹត្យ ស្តីពីបុននីតិសម្បទា និងការជម្រះបញ្ជីក្នុងវិស័យមូលបត្រចុះថ្ងៃទី ២៦ ខែ កុម្ភៈ ឆ្នាំ ២០១៨។ ទាញជាPDF ចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម