index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ហានិភ័យឥណទាន

សំដៅដល់ហានិភ័យដែលសមភាគីមិនអាចអនុវត្តបានតាមកាតព្វកិច្ចដែលមានចែងក្នុងកិច្ចសន្យា។ ក្រៅពីកម្ចីដែលជាប្រភពចម្បងនៃហានិភ័យឥណទាន ប្រតិបត្តិការផ្សេងៗ ដែលមាននៅក្នុងបញ្ជិកាធនាគារ (Banking Book) និងបញ្ជិកាសម្រាប់ជួញដូរ (Trading Book) ទាំងក្នុង និងក្រៅតារាងតុល្យការក៏ជាប្រភពនៃហានិភ័យឥណទានដែរ។   គ្រឹះស្ថានអាចប្រឈមនឹងហានិភ័យឥណទាន  ដែលអាចកើតមកពីឧបករណ៍ហិរញ្ញវត្ថុនានាក្រៅពីប្រាក់កម្ចីដូចជាការធ្វើស្វីការ (Acceptances) ហិរញ្ញប្បទានពាណិជ្ជកម្មការសន្យាផ្តល់ឥណទាន   និងការធានាប្រតិបត្តិការអន្តរធនាគារ ប្រតិបត្តិការទូទាត់ ប្រតិបត្តិការប្តូរប្រាក់ សញ្ញាបណ្ណ មូលបត្រកម្មសិទ្ធិ និងឧបករណ៍និស្សន្ទ ជាដើម។ 

ដកស្រង់ចេញពីប្រកាស ស្តីពី ចំណាត់ថ្នាក់ ហានិភ័យឥណទាន និង សំវិធានធនលើអ៊ីមភែរមិនចុះថ្ងៃទី ០១ ធ្នូ ឆ្នាំ ២០១៧។ ទាញជា PDF ចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម