index

វាក្យស័ព្ទច្បាប់

ពាក្យស្វែងរកច្រើនជាងគេ
ភាវៈបរជីព| ព្យសនកម្ម| កំណកអាកាស| ឧស្ម័នកាបូនិក| និវាសនជន| ប្រធានសក្តិ| ថាមពលពន្លឺព្រះអាទិត្យ| ប្រាតិភោគ| ផលផ្ទះកញ្ចក់| គុណវុឌ្ឍិ|

ការបង្រួមក្បាលដី

សំដៅដល់ការបញ្ជូលក្បាលដីច្រើនដែលជាប់គ្នាឱ្យក្លាយដីតែមួយដោយដីទាំងនោះមានម្ចាស់កម្មសិទ្ធិតែមួយ ជាប្រភេទដីតែមួយ និងស្ថិតក្នុងភូមិសាស្ត្ររដ្ឋបាលតែមួយ។ សំដៅដល់ការបញ្ចូលក្បាលដីច្រើនដែលជាប់គ្នាឱ្យទៅជាក្បាលដីតែមួយដើម្បីធ្វើផែនការអភិវឌ្ឍ សម្រាប់ធ្វើសមាហរណកម្ម និងធ្វើឱ្យប្រសើរឡើងនូវហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សេវាសាធារណៈ សំដៅធានាចិរភាព សមធម៌ តុល្យភាព សុខភាព និងភាពងាយស្រួលនៃទីក្រុង។ ការបង្រួមក្បាលដីប្រភេទនេះអាចហៅថា ការធ្វើសមាហរណកម្មក្បាលដី។

ដកស្រង់ចេញពីប្រកាស ស្តីពីការអភិវឌ្ឍន៍ដី  ទាញយកប្រកាសជាPDF ចុចនៅទីនេះ

<<<ត្រឡប់ទៅតារាងអក្ខរានុក្រម